ព័ត៌មានជាតិ
មន្ត្រីជំនាញ ណែនាំកុំឱ្យទទួលទានមឹកពីងពាង ១ប្រភេទ ព្រោះមានជាតិពុលខ្លាំងបំផុត អាចប៉ះពាល់ដល់អាយុជីវិត
កែប ៖ នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤នេះលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកែប បានប្រាប់ឱ្យដឹងថា សម្រាប់មឹកមួយប្រភេទនេះគេមិនដែលឃើញរស់នៅក្នុងសមុទ្រខេត្តកែប ឬ រស់ក្នុងសមុទ្រនៃប្រទេសកម្ពុជានោះឡើយ។

បើយោងតាមអ្នកជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មឹកពីងពាង Hapalochlaena lunulala ស្ថិតក្នុងអម្បូរ Octopodidae ជាប្រភេទសត្វសមុទ្រដែលពុលខ្លាំងបំផុត វារស់នៅតំបន់ថ្មប៉ប្រះទឹក និងកន្លែងមានផ្កាថ្ម នៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា មានរបាយរស់នៅពីប្រទេសជប៉ុនរហូតដល់ប្រទេសឥណ្ឌា។
មឹកដែលមានផ្ទុកសារធាតុពុលនេះមាន ៤ ប្រភេទ គឺ H. fasciata, H. lunulata, H. maculosa និង H. nierstraszi. គេកំណត់អត្តសញ្ញាណវាបានដោយនៅលើស្បែកមានពណ៌លឿង និងមានដុំជារង្វង់ពណ៌ខៀវ និងពណ៌ខ្មៅ តែពណ៌ទាំងនេះអាចផ្លាស់ប្តូរបាននៅពេលមានការគំហែងលើវា។
អ្នកជំនាញបញ្ជាក់ថា វាស៊ីចំណី ពពួកកូនក្តាម កូនបង្គា និងពពួកសត្វសមុទ្រល្អិតៗ ហើយទំហំរបស់វាតូចចាប់ពី ១២-២០ស.ម។

វារស់នៅមានសភាពធម្មតា តែជាប្រភេទមានពិសខ្លាំងបើយើងប៉ះលើវា ព្រោះមានផ្ទុកសារធាតុពុលខ្លាំង មានឈ្មោះ Tetrodotoxin មឹកប្រភេទមួយនេះមានអាយុរស់នៅបានចន្លោះពី ២ ទៅ ៣ឆ្នាំប៉ុណ្ណោះ៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


