ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនទូរស័ព្ទចល័ត អ៊ុយក្រែន បញ្ចេញថវិកា ៩០ លានដុល្លារដោះស្រាយបញ្ហាពីការវាយប្រហាររបស់ រុស្ស៊ី
ប្រតិបត្តិករសេវាទូរស័ព្ទចល័តឈានមុខគេរបស់អ៊ុយក្រែន Kyivstar បានត្រៀមថវិកាចំនួន ៩០ លានដុល្លារដើម្បីដោះស្រាយបញ្ហាពីការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ីលើសេវាកម្មក្រុមហ៊ុននេះកាលពីខែធ្នូ ឆ្នាំ២០២៣ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនរបស់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

កាលពីខែធ្នូរមានការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំបំផុតលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅលើពិភពលោក ហើយក៏បានប៉ះពាល់ដល់ក្រុមហ៊ុន Kyivstar ផងដែរ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងរំខានដល់សញ្ញាទូរស័ព្ទរបស់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ ។
បើទោះបីជាគ្មានការអះអាងទទួលខុសត្រូវពីខាងរុស្ស៊ីក៏ដោយ ប៉ុន្តែប្រធានចារកម្មតាមអ៊ីនធឺណិតរបស់អ៊ុយក្រែនបានជឿជាក់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយអង្គភាពស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី Sandworm ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Kyivstar លោក Oleksandr Komarov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine ថា ក្រុមហ៊ុនបានបែងចែកប្រាក់ ៩០.៧៦ លានដុល្លារដើម្បីដោះស្រាយ បន្ទាប់ពីការវាយប្រហារ ដើម្បីជួសជុលការខូចខាត ក៏ដូចជាការពង្រឹងប្រព័ន្ធ និងការផ្ដល់សំណងដល់អតិថិជន ។
គួរបញ្ជាក់ថា Kyivstar ដែលគ្រប់គ្រងដោយប្រតិបត្តិករទូរគមនាគមន៍ចល័តបានចុះបញ្ជីបុត្រសម្ព័ន្ធនៅទីក្រុង Amsterdam ជាមួយក្រុមហ៊ុន Veon មានអតិថិជនប្រើប្រាស់ទូរស័ព្ទចំនួន ២៤.៣ លាននាក់ និងមានអតិថិជនប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះច្រើនជាង ១.១ លាននាក់ ខណៈការវាយប្រហារតាមអ៊ីនធឺណិតដែលសង្ស័យថាជាស្នាដៃរបស់រុស្ស៊ីកាលពីខែធ្នូបានធ្វើឲ្យបាត់ចំណូលប្រចាំឆ្នាំប្រហែលដល់ទៅ ៩៥ លានដុល្លារ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


