Connect with us

អាជីព

អ្នកលក់ត្បូងនៅស្រុករវៀង ច្នៃត្បូងធម្មជាតិជាវត្ថុអនុស្សាវរីយ៍ ខណៈអ្នកទិញមានជំនឿថា នាំលាភសំណាងចូលផ្ទះ 

បានផុស

នៅ

ស្រុករវៀង ខេត្តព្រះវិហារ ជាស្រុកមួយដែលមានតំបន់ទេសចរណ៍កម្សាន្តមួយចំនួន ហើយក៏ជាតំបន់សម្បូរទៅដោយធនធានរ៉ែធម្មជាតិជាច្រើន ដូចជា មាសស្រួយ ត្បូងកែវណាំហ្វា គុជសាច់ជ្រូកបីជាន់ ត្បូងជីលិន គុជទឹកឃ្មុំ ថ្មក្រមួន និងពពុះសំរិទ្ធិ ឬហៅកំអែលដែក ត្រូវបានពលរដ្ឋនាំគ្នាចូលក្នុងព្រៃរុករករ៉ែទាំងនេះ យកមកលក់តាមកន្លែងលក់គ្រឿងសង្ហារឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន រិន អ្នកទទួលទិញ និងលក់ត្បូងធម្មជាតិ នៅភូមិព្រៃពពេល ឃុំរមទម ស្រុករវៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា ក្រៅពីប្រកបរបរកសិកម្ម ប្រជាពលរដ្ឋបានឆ្លៀតរុករករ៉ែត្បូងថ្ម ត្បូងគ្រីស្តាល់ មាសស្រួយ ពីក្នុងព្រៃភ្នំ យកមកលក់ឱ្យគាត់ ដើម្បីបានរំលែកជីវភាពខ្លះក្រៅពីធ្វើស្រែចំការ។

លោកបន្តថា សព្វថ្ងៃនេះ របរលក់ត្បូងធម្មជាតិយកទៅកែច្នៃជាវត្ថុអនុស្សាវរីយ៍ យកទៅលក់ឱ្យភ្ញៀវក្នុងតម្លៃសមរម្យ ដើម្បីយកទៅតាំងនៅជំនាងផ្ទះ ដោយពួកគាត់មានជំនឿថា ទិញដាក់ផ្ទះអាចនាំលាភសំណាង លើករាសី និងសុខសប្បាយក្នុងគ្រួសារ ជាដើម។ លោកបញ្ជាក់ថា បន្ទាប់ពីគាត់ទិញពីពលរដ្ឋរួចមក គាត់ក៏បានច្នៃទៅជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដាក់លក់ ហើយការលក់ត្បូងនេះភាគច្រើនពលរដ្ឋក្នុងស្រុកមិនសូវទិញវត្ថុទាំងនេះទេ គឺមានតែភ្ញៀវមកកុម្ម៉ង់តែប៉ុណ្ណោះ។

ចំណែកអ្នកទេសចរក្នុងស្រុក ដែលមកកម្សាន្តនៅខេត្តព្រះវិហារ បានឱ្យដឹងថា ពេលឃើញរបស់ស្អាតៗយ៉ាងដូច្នេះក៏នាំគ្នាទិញ ដើម្បីយកទៅដាក់តាំងក្នុងផ្ទះដោយពួកគាត់មានជំនឿថា ទិញដាក់ផ្ទះអាចនាំលាភសំណាង លើករាសី និងសុខសប្បាយក្នុងគ្រួសារ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម