ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានថា ការវាយប្រហារតាមអ៊ីនធឺណិតអាចបង្កឲ្យប្រើមាត្រា ៥
តាមការចុះផ្សាយរបស់ RT, ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ លោកឧត្តមនាវី Rob Bauer បាននិយាយកាលពីថ្ងៃសៅរ៍ទី១ខែមិថុនាថា សម្ព័ន្ធភាពមួយនេះ អាចយកមាត្រា៥មកប្រើប្រាស់និងការឆ្លើយតបផ្នែកយោធា ប្រសិនបើមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលឧបត្ថម្ភដោយរដ្ឋជាទ្រង់ទ្រាយធំលើសមាជិករបស់ខ្លួន។

ថ្លែងអំពីការគំរាមកំហែងផ្នែកសន្តិសុខតាមអ៊ីនធឺណិត ក្នុងកិច្ចសន្ទនា Shangri-La ដែលជាសន្និសីទសន្តិសុខប្រចាំឆ្នាំ រៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) នៅប្រទេសសិង្ហបុរី លោក Bauer បានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់ប្លុកណាតូ ក្នុងការឆ្លើយតបផ្នែកយោធា សូម្បីតែការវាយប្រហារដោយមេរោគកំព្យូទ័រក៏ដោយ។
លោកថ្លែងថា “នៅអង្គការណាតូ យើងបានព្រមព្រៀងគ្នារួចហើយក្នុងចំណោមសម្ព័ន្ធមិត្តទាំងអស់ថា ជាគោលការណ៍ ការវាយប្រហារតាមអ៊ីនធឺណិតអាចជាការចាប់ផ្តើមនៃនីតិវិធីមាត្រា៥។ ដូច្នេះវាមិនត្រឹមតែជាការវាយប្រហាររូបវន្តប៉ុណ្ណោះទេ ប៉ុន្តែការវាយប្រហារតាមអ៊ីនធឺណិតក៏អាចជាមូលដ្ឋាននៃការជជែកដេញដោលក្នុងមាត្រា៥ ផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ការឆ្លើយតបរួម ចំពោះការវាយប្រហារបែបនេះអាចមិនច្បាស់លាស់ ព្រោះវាពិបាកកំណត់ណាស់ថាតើនរណាជាអ្នកនៅពីក្រោយខ្នង។
សូមបញ្ជាក់ នេះមិនមែនទើបលើកដំបូងឡើយដែលណាតូ ព្រមាន ប្រើមាត្រា៥ សងសឹកចំពោះការវាយប្រហារតាមអ៊ីនធឺណិតធ្ងន់ធ្ងរ ពោលគឺសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកបានព្រមានជាយូរមកហើយ ថ្វីបើមាត្រានេះចែងអំពីការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងសមាជិកមួយឬច្រើន នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើសមាជិកទាំងអស់ក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


