ជីវិតកម្សាន្ដ
សាយ រំភើប ខណៈជោគជ័យកម្មវិធី”រត់ដោយបេះដូង” ដើម្បីបរិច្ចាគជួយអនាគតកុមារអូទីហ្សឹម
លោក អ៊ួន បឋម ហៅ សាយ ដែលជាតារាចម្រៀង Original Song បានបង្ហាញអារម្មណ៍រំភើបខ្លាំង ខណៈជោគជ័យកម្មវិធី “រត់ដោយបេះដូង” ដើម្បីបរិច្ចាគទៅកាន់សាលាទន្សាយ ដើម្បីអនាគតកុមារអូទីហ្សឹម ដែលប្រព្រឹត្តិទៅបានយ៉ាងរលូន។

ជាការពិតលោក អ៊ួន បឋម ហៅ សាយ កាលពីថ្មីៗ កន្លងមក បានចេញមកបំផុសជាថ្មីនូវកម្មវិធីមនុស្សធម៌ “រត់ដោយបេះដូង” ក្នុងការស្វែងរកការចូលរួមបរិច្ចាគទៅកាន់សាលាទន្សាយដើម្បីអនាគតកុមារអូទីហ្សឹម ដែលកម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី ០១ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យ លោក សាយ បានបញ្ជាក់ថា លោកសូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានចូលរួមសហការរៀបចំកម្មវិធី “រត់ដោយបេះដូង” ដែលប្រព្រឹត្តិទៅបានយ៉ាងរលូនកាលពីថ្ងៃទី ០១ មិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តារាចម្រៀង សាយ បាននិយាយទៀតថា ”កម្មវិធី”រត់ដោយបេះដូង” មានកុមារអូទីហ្សឹមចូលរួមចំនួន ១១១ នាក់ លោកគ្រូ អ្នកគ្រូចំនួន ២៦ នាក់ អាណាព្យាបាល ១០១ នាក់ និងអ្នកចូលរួមជាសប្បុរសជនចំនួនប្រមាណ ២០០ នាក់ ដែលធ្វើឲ្យកម្មវិធីមួយនេះដំណើរការទៅដោយក្តីស្រលាញ់ មេត្តាដល់កុមារអូទីហ្សឹម និងយ៉ាងសប្បាយរីករាយជាមួយការចងចាំល្អៗ រួមគ្នា។
ទន្ទឹមគ្នានេះលោក សាយ បានបន្ថែមថា ”ពួកយើងសង្ឃឹមថា ពុកម៉ែបងប្អូន នឹងចូលរួមបរិច្ចាគទៅកាន់សាលារៀនទន្សាយទាំងអស់គ្នា ពុកម៉ែបងប្អូនដែលមានបំណងចង់បរិច្ចាគទៅកាន់សាលាទន្សាយ សូមធ្វើការបរិច្ចាគដើម្បីអនាគតកុមារអូទីហ្សឹម ចូលរួមរត់ជាមួយពួកយើងដើម្បីអនាគតកុមារអូទីហ្សឹម”។

សូមបញ្ជាក់ដែរថា តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកគឺជាសិល្បករខ្មែរមួយរូបដែលលេចធ្លោតាមរយៈកិច្ចការងារចូលរួមសង្គម ពិសេសកន្លងមក សាយ បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


