ជីវិតកម្សាន្ដ
Zhang Linghe ទម្លាយថា បុគ្គលិកលក្ខណៈពិតរបស់ Dilraba គឺខុសគ្នាខ្លាំង លើអ៊ីនធឺណិត
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ តារាសម្ដែងប្រុស Zhang Linghe ទម្លាយថា បុគ្គលិកលក្ខណៈពិតរបស់ Dilraba គឺខុសគ្នាខ្លាំងលើអ៊ីនធឺណិត ហើយជីវិតពិតរបស់នាងក៏ខុសគ្នាខ្លាំងពីពិភពអនឡាញដែរ។
Linghe និង Dilraba បានចូលរួមក្នុងកម្មវិធី Let’s Start Thinking វគ្គ២ ហើយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងច្រើនកុះករ នេះក៏ជាកម្មវិធីប្រកួតដ៏ពេញនិយមទីពីរនាពេលថ្មីៗនេះផងដែរ។ ពេញមួយកម្មវិធី ទំនាក់ទំនងដ៏គួរឲ្យស្រលាញ់របស់ Linghe តែងតែយកចិត្តទុកដាក់ចំពោះ Dilraba ត្រូវហើយបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ពីភាពប៉ិនប្រសប់ពូកែនិយាយរវាងអ្នកទាំងពីរនៅលើបណ្ដាញសង្គម Weibo។

ទោះយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Linghe ក៏មិនស្ទាក់ស្ទើរបើកកាយពីអត្តចរិតពិតរបស់តារាស្រីវ័យ៣២ឆ្នាំរូបនេះផងដែរ។ ក្នុងនោះ លោកបានសរសើរពីភាពភាពចាស់ទុំរបស់នាង ហើយស្របពេលជាមួយគ្នាដែរ តួឯកក្នុងរឿង Story of Kunning Palace បាននិយាយទៀតថា “បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយនាង ខ្ញុំបានរកឃើញថានាងពិតជាមានភាពខុសប្លែកគ្នានៅលើអ៊ីនធឺណិត ឧទាហរណ៍ នៅពេលដែលខ្ញុំមើលនាងតាមអ៊ីនធឺណិត ខ្ញុំមានអារម្មណ៍ថានាងខុសពីគេ។ នាងស្រស់ស្អាតខ្លាំងប្លែក! ប៉ុន្តែតាមពិតពេលខ្ញុំបានស្គាល់នាង ខ្ញុំបានរកឃើញថានាងពិតជាស្លូតត្រង់ និងគួរឲ្យស្រលាញ់ជាងនៅលើកញ្ចក់ទូរទស្សន៍ទៅទៀត”។
ថ្វីបើយ៉ាងណា បន្ទាប់ពីកម្មវិធី Let’s Start Thinking 2 ត្រូវបានថត និងចាក់ផ្សាយជាសាធារណៈទស្សនិកជនជាច្រើនហាក់យល់ស្របនឹងការលើកឡើងរបស់តារាសម្ដែង Linghe ដោយសារតែម្នាក់ៗបានដឹងថា នាងពិតជាប្រភេទមនុស្សបែបនេះពិតប្រាកដមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង Cecilia ត្រូវអតីតអ្នកគ្រប់គ្រងចោទថា ជាមនុស្សរមិលគុណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


