ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ប្រកាសពីចេតនា ចូលរួមជាមួយ BRICS
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី៤ខែមិថុនា លោក Hakan Fidan ប្រមុខការទូតទីក្រុងអង់ការ៉ា បានប្រកាសកាលពីថ្ងៃអង្គារទី៤ខែមិថុនាថា ប្រទេសតួកគី ដែលជាសមាជិកណាតូ នឹងព្យាយាមចូលរួមជាមួយក្រុម BRICS ឲ្យបាន ហើយមានបំណងលើកឡើងអំពីបញ្ហានេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុកសេដ្ឋកិច្ចនេះ នៅទីក្រុង Nizhny Novgorod នៃប្រទេសរុស្ស៊ី សប្តាហ៍ក្រោយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន លោក Fidan បញ្ជាក់ថា តួកគី រង់ចាំយូរហើយដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែត្រូវប្រឈមនឹងការប្រឆាំងមិនអស់មិនហើយពីសមាជិក EU មួយចំនួន។ ដូច្នេះ ឥឡូវ រដ្ឋាភិបាលទីក្រុងអង់ការ៉ាឥឡូវ កំពុងពិចារណាយក BRICS វិញ សម្រាប់សមាហរណកម្ម។
ស្របពេលជាមួយគ្នានោះ លោកក៏ទទួលស្គាល់ដែរថា BRICS គឺជាក្រុមកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលផ្តល់ជម្រើសយ៉ាងល្អឲ្យប្រទេសដទៃ ហើយទីក្រុងអង់ការ៉ា មើលឃើញពី សក្តានុពលនៅក្នុង BRICS។

ច្បាស់ណាស់ ទីក្រុងមូស្គូ នឹងស្វាគមន៍ទីក្រុងអង់ការ៉ា ឲ្យចូលរួមជាមួយក្រុមនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រធានបទពាក់ព័ន្ធសមាជិកភាពរបស់តួកគី នឹងត្រូវបានលើកឡើងក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលសប្តាហ៍ក្រោយនេះតែម្តង។
ដោយឡែក កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានកត់សម្គាល់ដែរថា ទ្វាររបស់ BRICS តែងបើកចំហជានិច្ចសម្រាប់ប្រទេសណាដែលជាតំណាងប្រព័ន្ធសេដ្ឋកិច្ចនិងនយោបាយចម្រុះ។

សូមបញ្ជាក់ថា ជាមួយសមាជិកដំបូងមានត្រឹមប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងនោះ, BRICS ក៏បានបន្ថែមអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមឲ្យចូលជាសមាជិកនៅដើមឆ្នាំ ២០២៤ ហើយចាប់តាំងពីពេលនោះមក ប្រទេសចំនួន១៥ទៀត បង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះក្នុងនោះក៏រួមមានទាំងបារ៉ែន បេឡារុស គុយបា កាហ្សាក់ស្ថាន ប៉ាគីស្ថាន សេណេហ្គាល់ និងវេណេស៊ុយអេឡាផងដែរ។
BRICS បានរួមចំណែកប្រហែល ៣០%នៃសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនប្រហែល ៣.៥ពាន់លាននាក់ ឬស្មើនឹង ៤៥% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ ប្លុកនេះក៏មានជាង៤០% នៃផលិតកម្មប្រេងរបស់ពិភពលោកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ត្រៀមខ្លួន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ចូលសមាជិក BRICS
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


