ជីវិតកម្សាន្ដ
Charmaine Sheh ដាច់ចិត្តខ្ចីលុយម្ដាយនិងមិត្តភ័ក្ដិ ដើម្បីសងបំណុលរាប់លានដុល្លារ
តារាសម្តែងហុងកុង Charmaine Sheh បានលាតត្រដាងថា នាងត្រូវខ្ចីលុយពីម្តាយ និងមិត្តភ័ក្តិរបស់នាង ដើម្បីសងបំណុលដែលកើតឡើងពីការវិនិយោគភាគហ៊ុនមិនជោគជ័យ។ នេះបើយោងតាមការចុះផ្សាយពី VN កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
យោងតាម AsiaOne តារាសម្តែងហុងកុងរូបនេះ បានពិភាក្សាអំពីកំហុសផ្នែកហិរញ្ញវត្ថុរបស់នាងនៅក្នុងវគ្គទី ៣០ ខែឧសភា នៃកម្មវិធីជជែករបស់ Carina Lau “Jia Ren Zi You Yue” ។ នាងបានរំឮកពីភាពទាក់ទាញនៃការវិនិយោគភាគហ៊ុនដែលរកបានប្រាក់ចំណេញ នៅពេលដែលនាងបានចូលក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ១៩៩៨។

Charmaine Sheh បានរំលឹកឡើងវិញពីការវិនិយោគលើភាគហ៊ុន និងបានជួបប្រទះការខាតបង់យ៉ាងច្រើនចំនួនជាង ២០០,០០០ ដុល្លារហុងកុង (២៥,៦០០ ដុល្លារអាមេរិក) ដែលធ្វើឲ្យនាងលើសលប់ផ្នែកហិរញ្ញវត្ថុ។ នាងបានសារភាពថា នាងត្រូវបានបង្ខំឲ្យខ្ចីប្រាក់ពីម្តាយនាង ដើម្បីគ្រប់គ្រងបំណុលទាំងនេះ ។
នៅពេលដែលរដូវកាលពន្ធខិតជិតដល់ដំណាច់ឆ្នាំនេះ តារាស្រីវ័យ៤៩ឆ្នាំបានប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុបន្ថែម។ ដោយមានអារម្មណ៍ខ្មាសអៀនខ្លាំងក្នុងការសុំលុយបន្ថែមពីម្ដាយ នាងបានងាកទៅរកមិត្តភ័ក្ដិ ដើម្បីរកជំនួយក្នុងការរុករកបញ្ហាហិរញ្ញវត្ថុរបស់នាង។ ក្រោយមក នាងបានសម្រេចចិត្តថានឹងមិនវិនិយោគលើភាគហ៊ុនម្តងទៀតទេ ហើយបានសង្កត់ធ្ងន់លើមេរៀនដ៏សំខាន់ដែលខ្លួនបានរៀនអំពីសារៈសំខាន់នៃការសន្សំ បន្ទាប់ពីបញ្ហាបានកើតឡើងជាបន្តបន្ទាប់។
ដោយឡែកសូម្បីតែតារាស្រីហុងកុង Carina Lau ដែលជាភរិយាតារាសម្តែង Tony Leung ក៏បានចែករំលែកថា នាងបានរៀនមេរៀនលំបាកពីការផ្សងព្រេងទីផ្សារភាគហ៊ុនផ្ទាល់ខ្លួនរបស់នាងនាពេលកន្លងមកថាសឹងតែរកលុយដើម្បីមកដោះបំណុលដែលជំពាក់គេតែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ ទាំងCarina Lau និង Charmaine Sheh តារាស្រីទាំងពីរឥឡូវមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់។ Sheh កាន់កាប់អចលនទ្រព្យចំនួន ៥នៅទូទាំងទីក្រុងហុងកុងជាមួយនឹងតម្លៃទីផ្សាររួមគ្នាចំនួន ១៨០លានដុល្លារហុងកុង ។ ចំណែក Lau មានទ្រព្យសម្បត្តិរបស់នាងលើសពី៨០០ លានដុល្លារហុងកុងឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចូលវ័យ ៤៩ ឆ្នាំ តែតារាហុងកុង Charmaine ថា សប្បាយចិត្តនឹងជីវិតនៅលីវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


