នយោបាយ
មន្ត្រីបក្សភ្លើងទៀន២រូប ប្រកាសផ្ដាច់ខ្លួន ព្រោះអស់ជំនឿលើថ្នាក់ដឹកនាំ និងបញ្ហាពុករលួយក្នុងជួរបក្ស
មន្ត្រីគណបក្សភ្លឿងទៀន២រូប ប្រកាសផ្ដាច់ខ្លួនចេញពីគណបក្ស ព្រោះតែអស់ជំនឿលើថ្នាក់ដឹកនាំបក្សភ្លើងទៀន ក្នុងជួរបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី ជាពិសេសព្រោះតែគឺ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍សម្រាប់សង្គមសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមវីដេអូចំនួន២ ដែលផ្សព្វផ្សាយនៅលើបណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី០៦ ខែមិថុនា នេះ។

បើតាមវីដេអូទី១ ដែលផ្សព្វផ្សាយនោះ គឺមន្ត្រីបក្សភ្លើងទៀនម្នាក់ ឈ្មោះ ភួង ផុន ជាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនចេញពីបក្ស ក្រោមហេតុផលលែងជឿលើមេដឹកនាំបក្សប្រឆាំង។ លោក បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជីវភាពនយោបាយក្រោមដំបូលបក្ស។
លោក ភួង ផុន ប្រកាសដូច្នេះ «សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង(បក្សភ្លើងទៀន) ចាប់ពីពេលនេះតទៅ ដោយអស់ជំនឿជាមួយថ្នាក់ដឹកនាំ ជាពិសេសពេលថ្មីៗនេះ លោក សម រង្ស៊ី បានប្រឆាំងគម្រោងព្រែកជីកហ្វូណន ដែលជាផលប្រយោជន៍របស់ជាតិ ហេតុដូចនេះហើយ បានជាខ្ញុំសូមគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនដោយអនុគ្រោះ» ។

ចំណែកឯវីដេអូទី២ លោក ឈឹម សាវី សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនចេញពីបក្ស ក្រោមហេតុផលក្នុងជួរបក្សពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិ។ មិនខុសពីលោក ភួង ផុន ឡើយ លោក ឈឹម សាវី ក៏ស្នើសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
លោក ឈឹម សាវី ប្រកាសបែបនេះ «ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង(បក្សភ្លើងទៀន) ចាប់ពីពេលនេះតទៅ ដោយខ្ញុំបាទមើលឃើញពីការដឹកនាំរបស់គណបក្សប្រឆាំងពុករលួយ បែកបាក់សាមគ្គី ហើយពេលថ្មីៗនេះ លោក សម រង្ស៉ី បានប្រកាសប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមគោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ»។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយក្រុមសមាជិកបក្សភ្លើងទៀន ប្រកាសផ្ដាច់ខ្លួនជាច្រើនរាប់ភ្លេច នៅក្រោមហេតុផលក្នុងជួរបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


