សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បានវាយដំបូលផ្ទះពលរដ្ឋជាង ១០០ ខ្នង និងបំផ្លាញកៅស៊ូមួយចំនួនធំ
ភ្លៀងមួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ បានបក់មកពីទិសខាងត្បូងមកលើ ឃុំទន្លង និងឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ខូចខាតរបើកដំបូលទាំងតូចទាំងធំជាង ១០០ ខ្នង និងបាក់ដើមកៅស៊ូដែលកំពុងហុចផលជាងមួយម៉ឺនដើម។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឱ្យដឹងនៅ ថ្ងៃទី៩ ខែមិថុនា នេះថា នៅពេលមេឃខ្មៅងងឹត បន្តិចក្រោយមកស្រាប់តែខ្យល់កន្ត្រាក់បោកជាខ្លាំង ជាហេតុធ្វើឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋទាំងតូចធំរងការខូចខាត។

គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ២៥នាទីរសៀល ថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិស្លាភ្នំ និងភូម្កោរ ឃុំទន្លូង មានភ្លៀង ខ្យល់ រន្ទះបណ្តាលអោយខូចខាតចំនួន ១០៤ គ្រួសារ របើកដំបូលផ្ទះចំនួន ៣១ គ្រួសារ បាក់ដើមកៅស៊ូចំនួនជាង ៥០០០ ដើម បាក់ដើមស្វាយចន្ទីរចំនួន ២៤០ ដើម និងជន្លង់ម្រេចមួយចំនួនទៀត។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចុះស្រាវជ្រាវមើលពីផលប៉ះពាល់គ្រោះធម្មជាតិនេះ។ សំណាងល្អមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតទេ។ ចំណែកនៅភូមិម្រាន់ និងភូមិជ្រៃឡើង ក្នុងឃុំជាំគ្រវៀន ជាប់ព្រំដែនប្រទេសវៀតណាម ភ្លៀង និងខ្យល់កន្ត្រាក់នេះបានបំផ្លាញដើមកៅស៊ូកំពុងតែហុចផលរាល់ថ្ងៃ ចំនួន ១០ ៣៦៩ ដើម៕
អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


