ព័ត៌មានជាតិ
អគ្គមេបញ្ជាការ បញ្ជាឱ្យកម្លាំងយោធាចូលរួមការពារព្រៃឈើនៅតំបន់អភិរក្សឱ្យខាងតែបាន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបញ្ជាឱ្យកម្លាំងយោធាត្រូវតែអនុវត្តឱ្យបានដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមការពារព្រៃឈើនៅតំបន់អភិរក្សទូទាំងប្រទេសឱ្យខាងតែបាន។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រៅពីតួនាទីស្នូលជាកងទ័ព យោធិនគ្រប់រូបត្រូវចូលរួមការកែទម្រង់កងយោធពលខេមរភូមិន្ទឱ្យបានស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ថែមទាំងចូលរួមការបង្ក្រាបបទល្មើសផ្សេងៗមានជាអាទិ៍ បទល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្ស ជាដើម។
ពាក់ព័ន្ធជាមួយបទល្មើសកាប់ទន្ទ្រានព្រៃឈើនៅតំបន់អភិរក្សនេះ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ អនុវត្តឱ្យបានដាច់ខាតបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បី ការពារព្រៃឈើនៅតំបន់អភិរក្សទូទាំងប្រទេសឱ្យខាងតែបាន។ លោកអគ្គមេបញ្ជាការ ក៏បានប្រកាសប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កម្លាំងយោធា ដោយត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីឈានដល់ការប្រើប្រាស់កម្លាំងសរុបដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហា ធ្វើសកម្មភាពល្បាតនៅតំបន់ដែលមានការសង្ស័យ និងហ្វឹកហ្វឺនដល់យោធិនចុះអនុវត្តនៅតាមភូមិសាស្ត្រជាក់ស្ដែង។

ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈបំពាក់ គ្រឿងឧបភោគ បរិភោគ ជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ បង្ក្រាបបទល្មើសទន្ទ្រាន យកដីរដ្ឋ និងការកាប់បំផ្លាញព្រៃឈើធម្មជាតិក្នុងតំបន់អភិរក្សនៅទិសយោធភូមិភាគទី៥។
ពិធីសំណេះសំណាលនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមអមដំណើរពីនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន។

លោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់នាយទាហាន ពលទាហាន កម្លាំងកងរាជអាវុធហត្ថ នគរបាលជាតិ នៅទិសយោធភូមិភាគទី៥ ក្នុងបុព្វហេតុការពារជាតិ សុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ធ្នាប់សង្គម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


