ព័ត៌មានជាតិ
កម្លាំងយោធាខេត្តកំពង់ធំបន្តពង្រឹងវិធានការការពារតំបន់ព្រៃឡង់ ដោយព្រមានចាត់វិធានការច្បាប់ចំពោះជនកាប់បំផ្លាញព្រៃ
កម្លាំងយោធាខេត្តកំពង់ធំ ក្រោមការយន្តការគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្តសកម្មភាពចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រឃុំដងកាំបិត ស្រុកសណ្ដាន់។ ការចុះពិនិត្យនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត។

ជាវិធានការការពារពីការកាប់បំផ្លាញព្រៃឈើដោយក្រុមបុគ្គលខិលខូច ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ទៅកាន់កម្លាំងយោធាខេត្ត និងកងកម្លាំងចម្រុះពាក់ព័ន្ធទាំងអស់ ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដោយផ្ទាល់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារធនធានធម្មជាតិ ឱ្យបានគង់វង្សតជំនាន់សម្រាប់កូនចៅក្រោយៗទៀត។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសង្កត់ធ្ងន់ដល់កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្នុងការកាប់បំផ្លាញព្រៃឡង់ ដែលជាដែនជម្រកសត្វព្រៃ និងជាតំបន់ដែលត្រូវអភិរក្សឱ្យបានជាដាច់ខាត ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

ឧត្តមសេនីយ៍ទោ ក៏បានអរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលមានកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងមន្ត្រីឧទ្យានុរក្សបរិស្ថានខេត្តកំពង់ធំ ដែលកន្លងមកបានរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានយ៉ាងល្អប្រសើរ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ។
តាមការបញ្ជាក់របស់ឧត្តមសេនីយ៍រូបនេះ ផ្ទៃដីព្រៃឈើ ដែលជនល្មេីសបានលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ត្រូវបានរឹបអូស និងដកហូតមកធ្វើជាសម្បត្តិរដ្ឋឡើងវិញ ដែលបច្ចុប្បន្ននេះ ដីទាំងនោះបានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញបានយ៉ាងឆាប់រហ័សផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


