ចរាចរណ៍
ក្មេងស្រីសិស្សសាលាវ័យ១៣ឆ្នាំជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់
កូនសិស្សម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្រុកចំការលើនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវលេខ៧១C ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្តក្នុងដំណើរបញ្ច្រាសទិសគ្នា។

នគរបាលស្រុកចំការលើបានឲ្យដឹងថា ករណីនេះគឺម៉ូតូម៉ាក វ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តក់ បញ្ញា ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នករួមដំណើរឈ្មោះ រ៉េត ស៊ីវអី ភេទស្រី អាយុ១៤ឆ្នាំ ជាតិខ្មែរ នៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មិនពាក់មួកសុវត្ថិភាពទាំង២នាក់ បើកបរឆ្លងផ្លូវពីជើងទៅត្បូង បានបុកប៉ះជាមួយរថយន្ត ម៉ាកCAMRY HYBRID ពណ៍ស ពាក់ស្លាកលេខ សៀមរាប2C-0468 បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ អ្នករួមដំណើរឈ្មោះ ងន់ សុខុម ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ ទាំង២នាក់នៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរពីកើត ទៅលិច។
តាមការបញ្ជាក់ពីនគរបាល មូលហេតុ ដោយសារអ្នកបើកបរម៉ូតូបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន (និងជាអនីតិជន) រីឯអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន។

នគរបាលបានឲ្យដឹងទៀតថា ករណីនេះបណ្ដាលឲ្យស្លាប់ឈ្មោះ តក់ បញ្ញា អ្នកបើកបរម៉ូតូ និងរបួសមនុស្ស ១នាក់ស្រី ឈ្មោះ រ៉េត ស៊ីវអី កម្រិតស្រាល ខូចខាតមធ្យោបាយ ម៉ូតូ០១គ្រឿង កម្រិតស្រាល និងរថយន្ត ០១គ្រឿង កម្រិតធ្ងន់។
ចំពោះវត្ថុតាង២គ្រឿងជំនាញបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ និងបានឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីសាសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ និងបានពិនិត្យជាតិស្រវឹង០.០០ បានធ្វើតេស្តទឹកម៉ូត អវិជ្ជមាន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ សាន វិឡែម




-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


