Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ មន្ត្រីខ្លះមិនហ៊ានលើកយោបល់ ដោយខ្លាចគ្នាឯងថា យកមុខយកមាត់

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទម្លាយឱ្យដឹងថា មន្ត្រីខ្លះមិនហ៊ានលើកយោបល់ទេ ដោយខ្លាចគ្នាឯងថា យកមុខយកមាត់ ។ តែផ្ទុយទៅវិញ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យមន្ត្រីរបស់សម្ដេចហ៊ានលើកគំនិត ឬយោបល់ជូនសម្ដេច ដើម្បីជំរុញប្រសិទ្ធភាពការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់សម្ដេចធិបតី គឺជាបទពិសោធសម្ដេចធ្លាប់បានជួបដោយផ្ទាល់លើទិដ្ឋភាពនេះ សម្ដេច ថា មន្ត្រីរបស់សម្ដេចខ្លះ ហ៊ានលើកយោបល់ជូន ខណៈមន្ត្រីខ្លះទៀត មិនហ៊ានលើកគំនិត ឬយោបល់ឡើយ ចាំតែធ្វើតាមសម្ដេច ជាដើម ព្រោះខ្លាចគេថា យកមុខយកមាត់។

សម្ដេចធិបតី បានរៀបរាប់ដូច្នេះថា «ជំនួយការខ្ញុំខ្លះ គាត់មានសមត្ថភាព ឆន្ទៈគាត់មាន ប៉ុន្តែអ្នកខ្លះខ្លាចលើកគំនិតថ្មី ប៉ុន្តែអ្នកខ្លះធ្វើ គាត់ផ្ដល់ឱ្យខ្ញុំ ខ្ញុំដាក់ឱ្យមួយ គាត់មកវិញ ២ ឬ៣..។ បើគាត់មានការច្នៃប្រឌិត គាត់លើកយោបល់ ហ្នឹងហើយយើងចង់បាន ព្រោះគាត់ហ៊ាន អ្នកផ្សេងអាចមានដែរ តែគាត់ថា ខ្ជិល លើកទៅខ្លាច ខ្លាចជាងគេ គឺគ្នាឯងតែម្ដង ខ្លាចគេថាចេះថាចោះ យកមុខយកមាត់»។

ក្នុងន័យនេះ សម្ដេចធិបតី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ ត្រូវហ៊ានលើកនូវគំនិត ក៏ដូចជាយោបល់ល្អផ្សេងៗ ដែលប្រកបដោយភាពច្នៃប្រឌិតជូនដល់ថ្នាក់ដឹកនាំ ក្នុងគោលបំណងជួយគ្នា គាំទ្រគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធភាពការងារ ក៏ដូចជាជួយសម្រាលកិច្ចការមួយចំនួនរបស់ថ្នាក់ដឹកនាំ ព្រោះបញ្ហាខ្លះ ជាបញ្ហាតូចតាចប៉ុណ្ណោះ មិនចាំបាច់ឱ្យសម្ដេច ឬថ្នាក់លើ ត្រូវយកពេកមកគិតនោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម