សុខភាព
អ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ហើយ គួរបន្តពាក់ម៉ាសទៀតអត់?
វ៉ាក់សាំងកូវីដ១៩ ត្រូវរដ្ឋាភិបាលប្រទេសមួយចំនួនអនុញ្ញាតឲ្យប្រើប្រាស់ហើយ គិតមកដល់ពេលនេះ។ ក្រោយពីបានចាក់វ៉ាក់សាំង ក៏មានដែរជាចម្ងល់ថាតើអ្នកបានចាក់វ៉ាក់សាំងរួច ត្រូវនៅបន្តពាក់ម៉ាសដែរឬទេ?

លោកស្រី Leana Wen វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងជាសាស្រ្តាចារ្យនៅសាកវិទ្យាល័យ George Washington បានពន្យល់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN កាលពីថ្ងៃទី១៤ ខែធ្នូថា ទោះជាបានចាក់វ៉ាក់សាំងហើយក៏ដោយក៏នៅតែត្រូវបន្តពាក់ម៉ាសមុននឹងគ្រប់គ្នាបានទទួលវ៉ាក់សាំង។

លោកស្រីពន្យល់ថា តាមការសិក្សាវ៉ាក់សាំងបង្កាកូវីដ១៩ Pfizer/BioNTech ដែលសហរដ្ឋអាមេរិកកំពុងប្រើមានប្រសិទ្ធភាពការពារមិនឲ្យមនុស្សធ្លាក់ខ្លួនឈឺ និងមានជំងឺធ្ងន់។ ចំណុចនេះ លោកស្រីបញ្ជាក់ថា វ៉ាក់សាំងទំនងជាអាចការពារមនុស្សយើងកុំឲ្យធ្លាក់ខ្លួនឈឺ ដែលវិវត្តទៅជាមានរោគសញ្ញាផ្សេងៗ ហើយអ្វីដែលសំខាន់គឺការពារមិនឲ្យមនុស្សយើងឈឺធ្ងន់ ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប៉ុន្តែ លោកស្រីថា ការសិក្សាលើវ៉ាក់សាំងមិនបានបញ្ជាក់ទេថា តើវ៉ាក់សាំងអាចការពារមិនឲ្យវីរុសកូវីដ១៩ តោងជាប់នៅប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកបានទទួលវ៉ាក់សាំង ហើយអាចចម្លងទៅអ្នកផ្សេងឬយ៉ាងណាទេ។ លោកស្រីបន្ថែមថា វានៅតែមានលទ្ធភាពអាចកើតមានថាអ្នកបានចាក់វ៉ាក់សាំងហើយ ប៉ុន្តែនៅតែអាចជាអ្នកពាំនាំវីរុសកូវីដ១៩ ឆ្លងទៅអ្នកផ្សេងបាន ដោយគ្រាន់តែថាអ្នកទាំងនោះមិនមានចេញរោគសញ្ញា។ ដូចនេះ លោកស្រីថា ពេលអ្នកទាំងនោះនិយាយ ដកដង្ហើម ឬកណ្ដាស់ នឹងនៅតែអាចមានលទ្ធភាពចម្លងវីរុសទៅអ្នកផ្សេងបាន។

ដូចនេះហើយ លោកស្រីថាវាជាការសំខាន់ណាស់ដែលគ្រប់គ្នាដែលបានចាក់វ៉ាក់សាំងរួចត្រូវការពារខ្លួនកុំឲ្យវីរុសចូលដល់ក្នុងខ្លួនបាន។ដោយសារតែហេតុផលនេះហើយ បានជាលោកស្រីថា ទោះបានទទួលវ៉ាក់សាំងហើយក៏ដោយ ក៏គ្រប់គ្នាគួរបន្តពាក់ម៉ាស និងរក្សាគម្លាតសង្គម៕
អត្ថបទផ្ដល់សិទ្ទិ៖ Hello krupet
ចុចអាន៖ អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ ត្រូវចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ
ចុចអាន៖ មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


