ព័ត៌មានអន្ដរជាតិ
យីហោ Dior រងរឿងអាស្រូវ ថា ផលិតកាបូបអន់បោកទំនុកចិត្តអ្នកប្រើប្រាស់
ឧស្សាហកម្មម៉ូដពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងអាស្រូវរបស់ម៉ាកយីហោម៉ូដប្រណីតរបស់បារាំងគឺ Christian Dior នៅពេលដែលប្រេនមានកេរ្តិ៍ឈ្មោះល្បីនេះ ស្រាប់តែក្លាយជាអ្នកបោកប្រាស់នៅក្នុងភ្នែករបស់អ្នកដើរតាមម៉ូដ។
មែនទែនទៅ រឿងអាស្រូវរបស់ Dior ត្រូវបានលាតត្រដាងដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា។ មូលហេតុមកពីដំណាក់កាលផលិត និងតម្លៃពិតនៃការផលិតកាបូបប្រណីតដែលមានស្លាកយីហោ Dior។ ជាក់ស្តែង យោងតាមព័ត៌មានរបស់ JTBC (ប្រទេសកូរ៉េ) កាបូប Dior មានតម្លៃពិតប្រាកដត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលវាទៅដល់ដៃអ្នកតាមដានម៉ាកនេះ ចំនួនបានកើនឡើងរាប់រយដងដល់ ២,៩០០ដុល្លារ។
នេះបានបង្កើតកំហឹងយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មម៉ូដ។ អ្នកប្រើប្រាស់តែងតែសម្តែងការខកចិត្តរបស់ពួកគេ និងរិះគន់ Dior ចំពោះការបោកបញ្ឆោតអតិថិជន និងការបង្កើនតម្លៃនៃទំនិញដែលមានគុណភាពអន់។

ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះមិនបានឈប់ត្រឹមនេះទេ នៅពេលដែលវីដេអូឃ្លិបមួយថតពីដំណើរការផលិតរបស់ Dior នៅក្នុងប្រទេសអ៊ីតាលី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបង្ហោះភ្លាមៗ។ ក្រឡេកមកមើលវីដេអូឃ្លិបវិញ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន ដែលម៉ាកយីហោសម្លៀកបំពាក់មួយដាក់ស្លាកថាជាផលិតផលប្រណិត មានបរិយាកាសផលិតកម្មអន់ខ្លាំង។ សម្ភារសម្រាប់ធ្វើកាបូបជាបន្តបន្ទាប់ត្រូវបានគរពេញដោយធូលី ហើយកន្លែងរស់នៅរបស់បុគ្គលិកក៏មានសភាពអាក្រក់ដូចគ្នា។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា កាបូបថោកៗមានស្លាកថា ផលិតនៅប្រទេសអ៊ីតាលី តាមពិតគឺធ្វើឡើងដោយកម្មករអន្តោប្រវេសន៍ខុសច្បាប់។
យោងតាមសារព័ត៌មាន Milano Today បានរាយការណ៍ថា ដោយសារតែ Dior ចង់កាត់បន្ថយថ្លៃដើមផលិតកម្ម ពួកគេបានប្រើប្រាស់ភាគីទីបីដែលជាក្រុមហ៊ុនខ្មោចនៅក្នុងប្រទេសចិន ដើម្បីជួលកម្មករអន្តោប្រវេសន៍ខុសច្បាប់ (អ្នកទាំងនេះភាគច្រើនជាជនជាតិចិន និងហ្វីលីពីន)។ កម្មករខុសច្បាប់ទាំងនេះត្រូវធ្វើការ និងរស់នៅក្នុងតំបន់ផលិតកម្មដែលមានជីវភាពក្រីក្រ និងគ្មានការធានាសុវត្ថិភាពការងារ ហើយវាមិនខុសទេក្នុងការប្រៀបធៀបកន្លែងផលិតរបស់ Dior ក្នុងប្រទេសអ៊ីតាលីទៅនឹងអនាធិបតេយ្យសម្រាប់កម្មករ។ ឆ្លៀតយកប្រយោជន៍ពីការពិតដែលថាពួកគេជាជនអន្តោប្រវេសន៍គ្មានឯកសារ និងជាកម្មករខុសច្បាប់ Dior និងក្រុមហ៊ុនខ្មោចបានបង្ខំឲ្យប្រាក់ឈ្នួលទាប ប៉ុន្តែត្រូវធ្វើការ២៤ម៉ោង ។
បន្ទាប់ពីការស៊ើបអង្កេតជាង ៣ ខែដោយទីភ្នាក់ងារការពារការងារ Milan ភស្តុតាងជាច្រើនដែលចងក្រងឯកសាររឿងអាស្រូវរបស់ Dior នៅក្នុងប្រទេសអ៊ីតាលី ត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយ Carabinieri ដោយមិនបាត់បង់ព័ត៌មានលម្អិតតែមួយ។ តុលាការទីក្រុង Milan ក៏បានបើកការកាត់ក្តីយ៉ាងឆាប់រហ័សសម្រាប់ម៉ាកសម្លៀកបំពាក់ប្រណីតនេះ។ ចៅក្រមបានចេញបញ្ជាឲ្យអនុវត្តវិធានការការពារផ្នែករដ្ឋបាលរបស់តុលាការ ប្រឆាំងនឹងរោងចក្រផលិតកាបូប Dior ក្នុងប្រទេសអ៊ីតាលី។ លើសពីនេះ ម៉ាកម៉ូដលំដាប់ខ្ពស់ក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងតុលាការរយៈពេល ១ ឆ្នាំ។
បច្ចុប្បន្ន Dior មិនទាន់មានការឆ្លើយតបជាផ្លូវការអំពីការបន្លំអ្នកប្រើប្រាស់ និងកេងប្រវ័ញ្ចកម្លាំងពលកម្មទេ។ ភាគហ៊ុនរបស់ម៉ាកនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយកេរ្តិ៍ឈ្មោះរបស់វាស្ទើរតែសូន្យនៅក្នុងក្រសែភ្នែករបស់អ្នកដើរតាមម៉ូដ។ សូម្បីតែទីផ្សារកូរ៉េ ដែលប្រើប្រាស់កាបូប Dior ច្រើនជាងគេទីពីរនៅអាស៊ីបានចាប់ផ្តើមងាកមុខចេញដូចគ្នា ។ ពួកគេមានអារម្មណ៍ថាចាញ់បោកគេ ដោយសារពួកគេត្រូវចំណាយប្រាក់ច្រើនដងដើម្បីទទួលបានកាបូបដែលមានគុណភាពទាប៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dior កើនភាគហ៊ុនខ្ពស់បំផុតមិនធ្លាប់មាន ក្រោយតែងតាំង Jimin ជាទូតសុឆន្ទៈបានពីរថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


