ព័ត៌មានជាតិ
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា នេះ បញ្ជាឱ្យអធិការនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនគ្រូអាគមដែលយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯង រួចផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ លោកតាធំភ្នំគូលែន យកមកសួរនាំ បើទោះបីជាគ្រូអាគមរូបនេះ ចេញមកសុំទោសជាសាធារណៈកាលពីពេលរសៀលក៏ដោយ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯងបង្អួតពីមន្តអាគម ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត។
ក្រោយរងការរិះគន់ នៅពេលរសៀលថ្ងៃទី២៤ ខែមិថុនា គណហ្វេសប៊ុកភ្នំគូលែន បានចេញលិខិតសុំទោសជាសាធារណៈ ដែលអះអាងខ្លួនជាគ្រូអាគមដែលមានឈ្មោះថា គ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ កាន់អត្តសញ្ញាណ ប័ណ្ណលេខ 020930176 (01) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងលិខិតដែល គ្រូអាគម សរសេរទទួលកំហុសថា កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ខ្លួនបានបង្ហោះផ្សព្វផ្សាយអំពីសកម្មភាពការប្រើប្រាស់អាវុធយកមកបាញ់ខ្លួនឯងផ្ទាល់។ បុគ្គលរូបនេះ អះអាងថាទង្វើនេះ ព្រោះខ្លួនចង់បញ្ជាក់ អំពីក្បួនវេទមន្តសិល្បៈអស់ខ្មែរថាពិតជាអស្ចារ្យ ដើម្បីឲ្យបរទេសក៏ដូចជាប្រទេសជិតខាងបានឃើញ។
បន្ថែមពីនេះ លោក ណុប សក្កដា សារភាពថាទង្វើដែលខ្លួនប្រព្រឹត្តជាទង្វើល្ងិតល្ងង់ដែលមិនបានសិក្សា និងស្វែងយល់គ្រប់ជ្រុងជ្រោយអំពីច្បាប់រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គ្រូអាគមរូបនេះ អះអាងថា ក្រោយដឹងកំហុស រូបគេសម្រេចចិត្តលុបវីដេអូនេះចេញពីបណ្ដាញសង្គម ហើយ សុំទោសជាសាធារណៈ។ ក្រៅពីសុំទោស រូបគេ ក៏សូមការយោគយល់ និងបន្ទាបខ្លួនថាជាមនុស្សល្អិតល្ងង់ មិនស្គាល់អំពីច្បាប់ទម្លាប់។
គ្រូអាគម ណុប សក្កដា សន្យាថាមិនឲ្យមានសកម្មភាព ឬរូបភាពបែបនេះដែលប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជាសេចក្តីថ្លៃថ្នូរនៅក្នុងកម្ពុជាកើតឡើងម្ដងទៀតឡើយ ។ បុគ្គលរូបនេះ ក៏ស្នើអ្នកយកវីដេអូទៅផ្សាយបន្ត ត្រូវលុបវីដេអូនោះចេញផង ប្រសិនបើមានរូបភាពដូចក្នុងវីដេអូនេះធ្វើការផុសឡើងវិញ មិនទទួលខុសត្រូវឡើយ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


