ព័ត៌មានជាតិ
មន្ត្រីអាកាសចរស៊ីវិលច្រានចោលចំពោះការសរសេររបស់គណនី Facebook «My Idea-គំនិតខ្ញុំ» ថា ការស្ងប់ស្ងាត់នៃភ្ញៀវទេសចរនៅខេត្តសៀមរាបពុំពាក់ព័ន្ធព្រលានយន្តហោះថ្មីនោះទេ
អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានចេញមកច្រានចោល ចំពោះការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ» ដែលបានចោទថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីគឺមានសភាពស្ងាត់ឈឹង ដោយសំដៅទៅលើការពុំសូវមានចំនួនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប។

កាលពីពេលថ្មីៗមកនេះ មានគណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ» ថា «ចំណាយលុយសាងសង់អស់រាប់ពាន់លានដុល្លា ចុងក្រោយបែជាស្ងាត់ឈឹង ព្រលានយន្តហោះខេត្តសៀមរាប ខ្ញុំសូមលើកតែមួយចំណុចទៅចុះ ភ្ញៀវទេសចរជិះយន្តហោះពីបាងកកមកដល់ព្រលានសៀមរាបចំណាយពេល ៤៥ នាទី រួចហើយត្រូវជិះឡានក្នុងចម្ងាយផ្លូវ ៤៥ គីឡូម៉ែត្រដោយត្រូវចំណាយពេល 1 ម៉ោងទៀតទើបទៅដល់ក្រុងសៀមរាបដោយចំណាយលុយ 30$។ #អារម្មណ៍របស់ភ្ញៀវទេសចរ មកលេងសៀមរាបចំណាយពេលយូរហើយខ្ជះខ្ជាយលុយកាក់ច្រើនពេកក្នុងការធ្វើដំណើរមួយនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងមកកាន់កម្ពុជាថ្មីថាស្ថានភាពស្ងប់ស្ងាត់នៃភ្ញៀវទេចរនៅខេត្តសៀមរាបគឺពុំជាប់ពាក់ព័ន្ធនឹងព្រលានយន្តហោះឡើង ដោយសារតែព្រលានគឺជាទីកន្លែងដែលផ្តល់ការសម្រួលដល់ការធ្វើដំណើរ ខណៈពេលក៏ជារដួវធ្លាក់ចុះនៃការមកដល់ភ្ញៀវទេចរផងដែរ។ លើសពីនោះទៅទៀត ការបន្តអូសបន្លាយនៃបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងភូមិសាស្រ្តនយោបាយក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចសកលនិងតំបន់ជាហេតុធ្វើឱ្យពលរដ្ឋមានការកាត់បន្ថយការចំណាយ ជាពិសេសលើការធ្វើដំណើរទៅទស្សនានៅក្រៅប្រទេសខ្លះៗផងដែរ។

លោកបានលើកឡើងថា៖«ដូចយើងដឹងស្រាប់ហើយថា រាជរដ្ឋាភិបាលរបស់យើងបានដាក់ចេញរួចមកហើយនូវយុទ្ធនាការទស្សនាសៀមរាប និងកម្មវិធីទេសចរណ៍នានាសំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវចូលមកទស្សនាប្រទេសយើងកាន់តែច្រើន ប៉ុន្តែដោយសារតែវិបត្តខាងក្រៅហាក់ពុំទាន់បញ្ចប់ និងបន្តកើតឡើងទៀតនោះ ធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋដូច្នេះពួកគេក៏បានកាត់បន្ថយការធ្វើដំណើរទៅទស្សនាក្រៅប្រទេសផងដែរ»។
បើយោងតាមលោកសិរីវុត្ថា បច្ចុប្បន្នសម្រាប់ការធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិសៀមរាបគឺភ្ញៀវទេចរមានជម្រើសគឺពួកគេអាចរើសយកសេវាធ្វើដំណើរជាមួយក្រុមហ៊ុនដែលជាប្រតិបត្តិកររបស់ព្រលានដោយក្នុងនោះ សម្រាប់រថយន្តតូចគឺមានតម្លៃ៣៥ដុល្លារក្នុងមួយជើង ឡានក្រុងតូចគឺមានតម្លៃ៤០ដលុលារ (ឬម្នាក់៨ដុល្លារ)។ ហើយបើធ្វើការប្រៀបធៀបជាមួយនឹងសេវាដឹកជញ្ជូនផ្សេងៗទៀតសម្រាប់ចំងាយ៥០គីឡូម៉ែត្រនេះគឺហាក់ពុំមានតម្លៃខុសគ្នាឡើយ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តនេះត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះBoeing៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៤ គិចាប់ពីខែមរា ដល់ខែមេសា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២ លាននាក់ (២ ១១៦ ៦០៩) មានការកើនឡើង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន