ព័ត៌មានជាតិ
ឯកឧត្តម កែ គឹមយ៉ាន ឧបត្ថម្ភបាល់ពន្លត់អគ្គិភ័យចំនួន ២០០គ្រាប់ ដល់អាវុធហត្ថរាជធានី
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់តំណាង ដែលមានលោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំយកបាល់ពន្លត់អគ្គីភ័យចំនួន ២០០គ្រាប់ ( ធំ១០០ តូច១០០ ) ឧបត្ថម្ភដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានអត្ថប្រយោជន៍សម្រាប់ជួយពន្លត់អគ្គិភ័យដោយគប់ចូលពេលភ្លើងកំពុងឆាបឆេះតែម្ដង។

លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា បាល់ពន្លត់អគ្គិភ័យចំនួន 200គ្រាប់ ដល់អាវុធហត្ថរាជធានីមានអត្ថប្រយោជន៍ណាស់សម្រាប់ជួយពន្លត់អគ្គិភ័យហើយអាវុធហត្ថនឹងយកបាល់អគ្គីភ័យនេះទៅប្រើប្រាស់សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលកើតមានអគ្គីភ័យម្ដងៗនោះ។

លោកឧត្តមសេនីយ៍បន្តថា បាល់អគ្គិភ័យនោះគេ ប្រើប្រាស់ដូចជាដាក់តាមរថយន្ត ឬនៅតាមផ្ទះក៏បានដែរ ដោយ បាល់ធំមានប្រសិទ្ធិភាពជួយពន្លត់១គ្រាប់ ទំហំ៤ម៉ែត្របួនជ្រុង និងបាល់តូច២ម៉ែត្របួនជ្រុងដែរ។ លោកឧត្តមសេនីយ៍មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោយពីទទួលនូវបាល់ពន្លត់អគ្គិភ័យរួចមកក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានឧបត្ថម្ភអំណោយនាពេលនេះ ដើម្បីទុកជាប្រយោជន៍ក្នុងការងារប្រតិបត្តិការណ៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យផ្សេងៗផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ