ជីវិតកម្សាន្ដ
G-Devith ប្រកាសឧបត្ថម្ភមួយខែ ២០០ ដុល្លារ ពេញមួយឆ្នាំ ដល់ក្មេងប្រុសកម្សត់ម្នាក់
បន្ទាប់ពីមានការបង្ហោះចែករំលែកវីដេអូក្មេងប្រុសកម្សត់ម្នាក់ ដែលបានរៀបរាប់នូវទុក្ខលំបាកគ្រួសារ ខណៈដែលឪពុករត់ចោលតាំងពីតូច, ចំណែកឯលោកយាយគាត់ដើរសុំទាន និងម្តាយដើរលាងចានឲ្យគេនោះ តារាចម្រៀងរ៉េបលោក G-Devithប្រកាសឧបត្ថម្ភមួយខែ ២០០ដុល្លាររហូតពេញ ១ឆ្នាំ។

តាមរយៈដំណឹងនេះ បានធ្វើឲ្យមហាជន អ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការរំភើបព្រមជាមួយការសរសើរចំពោះទឹកចិត្តដ៏ប្រពៃពីសំណាក់តារាចម្រៀងរ៉េបល្បីឈ្មោះលោក ងួន ចាន់ដេវីដ ឬ
G-Devith ដែលបានចែករំលែកនូវក្តីស្រលាញ់មួយនេះដល់គ្រួសារក្មេងប្រុសរូបនេះ។
លោក G-Devith បានប្រកាសថា “ដោយឧបនិស្ស័យតាមរយៈការឃើញVideoនេះខ្ញុំ ក្រោយទទួលបានព័ត៌មានច្បាស់លាស់ដោយខ្ញុំសម្រេចថា នឹងឧបត្ថមជួយសម្រួលជីវភាពលោកយាយ និង ការសិក្សារបស់ប្អូនប្រុសចំនួន ២០០ដុល្លារ រាល់ខែរហូតដល់គ្រប់មួយឆ្នាំពេញ”។

លោក ងួន ចាន់ដេវីដ ឬG-Devithបាននិយាយបន្ថែមថា «សូមបងប្អូនអ្នកគាំទ្ររីករាយនឹងអ្វីដែលខ្ញុំកំពុងធ្វើ និងសូមចែករំលែកការស្រលាញ់ទៅកាន់ប្អូនៗដ៏ទៃទៀតដែរ ត្រូវការតាមសទ្ធា និងតាមកាលគួរ»។

ជាមួ យគ្នានេះក៏មានការលើកឡើងថា ការចែករំលែកនូវទុក្ខលំបាករបស់អ្នកដ៏ទៃ ទោះមិនបានច្រើនតែជាក្តីអាណិតស្រលាញ់ធ្វើឲ្យសុខភាពផ្លូវចិត្តបានធូរស្រាល ទោះបីវាមិនច្រើនមែនតែពិតជាមានន័យ ខ្ញុំគាំទ្រពិតជាមិនខុសនោះទេ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន