Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការរៀបចំប្រព័ន្ធកែទម្រង់រដ្ឋបាលសាធារណៈ ពេលនេះ សំដៅលើការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល លើក​ឡើង​ថា ការ​រៀបចំ​ប្រព័ន្ធ​កែទម្រង់​រដ្ឋបាល​សាធារណៈ នៅ​ពេលនេះ សំដៅ​លើ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ មាន​ទំនុក​ចិត្ត​ខ្ពស់ ហើយ​អាច​ទទួល​យក​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ផ្ដល់​បទ​ឧទ្ទេសនាម​លើ​ប្រធានបទ «ភាព​ជា​អ្នក​ដឹកនាំ នវានុវត្តន៍ និង​គុណា​ធិបតេយ្យ ក្នុង​រដ្ឋបាល​សាធារណៈ» វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កម្រិត ២ ជំនាន់​ទី ១១ នៅ​វិមាន ៧ មករា កាលពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ​ដែរ សង្កត់​ធ្ងន់​ទៅ​លើ​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «ការ​រៀបចំ​ប្រព័ន្ធ​កែទម្រង់​នៅ​ពេលនេះ មិនមែន​សំដៅ​ទៅ​លើ​ការ​ធ្វើ​ការងារ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​នោះ​ទេ ប៉ុន្តែ​សំដៅ​ទៅ​លើ​ការ​ផ្តល់​សេវា​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់​តែ​ប្រសើរ មាន​ទំនុក​ចិត្ត​ខ្ពស់ ហើយ​អាច​ទទួល​យក​បាន»។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា «អ្វី​ដែល​យើង​ធ្វើ​នៅ​ពេលនេះ គឺ​បន្សល់​នូវ​កេរដំណែល​សម្រាប់​អ្នក​ជំនាន់​ក្រោយ ហើយ​កេរដំណែល​នោះ គឺ​មាន​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​មាន​សមត្ថភាព​ខ្លាំង វៃ​ឆ្លាត ស្អាតស្អំ»។

ទន្ទឹម​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​បង្ហាញ​ពី​ភាព​ជា​គំរូ និង​គោលការណ៍​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ការ​គួរ​ស្វែងយល់ និង​សិក្សា​បន្ថែម​ពី​ការ​ដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ឈរ​លើ​គោលជំហរ​រឹងមាំ ប្រកប​ដោយ​សាមគ្គី ឯកភាព​ផ្ទៃក្នុង។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​ចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់ ធ្វើ​យ៉ាងណា​រក្សា​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ព្រមទាំង​ចូលរួម​បំពេញ​តួនាទី ភារកិច្ច ក្នុង​គោលដៅ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

គួរ​ជម្រាប​ថា វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កម្រិត ២ ជំនាន់​ទី ១១ ដែល​បាន​ប្រព្រឹត្ត​ទៅ ព្រឹកមិញ​នេះ មាន​សិក្ខាកាម​ដែល​ជា​មន្ត្រី​គណបក្ស​មកពី​បណ្ដា​គណបក្ស​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត និង​អង្គការ​យុវជន​គណបក្ស អញ្ជើញ​ចូលរួម​សរុប​ចំនួន ១៣៥ រូប។

ចំពោះ​បទ​ឧទ្ទេសនាម​របស់ ឯកឧត្ដម ហ៊ុន ម៉ានី នា​ព្រឹកមិញ​នេះ ត្រូវ​បាន​បែងចែក​ជា ០២ ផ្នែក រួមមាន ៖ ទី១.សាវតារ និង​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​មុខងារ​សាធារណៈ រួម​ទាំង​កិច្ច​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ ក្នុង​អាណត្តិ​ទី ៧ នៃ​រដ្ឋសភា និង ទី២.ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ចែក​រំលែក​គោលការណ៍​បក្ស និង​ខ្លឹមសារ​នានា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពង្រឹង​ការងារ​ក្នុង​ក្របខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម