ព័ត៌មានជាតិ
អគ្គលេខាធិការរង UN ធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហមដើម្បីស្វែងយល់ពីសមិទ្ធផលនៃការជុំនុំជម្រះក្ដី
នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីសមិទ្ធផលនៃការជុំនុំជម្រះក្ដីរបស់សាលាក្ដីខ្មែរក្រហម ដែលជាផ្នែកចុងក្រោយនៃការស្វែងរកសន្ដិភាពនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) នៅថ្ងៃទី៥ ខែកក្កដា។

នៅក្នុងការបំពេញទស្សនកិច្ចនេះ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានប្រាប់លោក Jean Pierre Lacroix អំពីសមិទ្ធផលនៃការជំនុំជម្រះក្ដីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវលើឧក្រិដ្ខកម្មក្នុងរបបខ្មែរក្រហម ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ដែលរួមមាន ដំណើរការធ្វើចំណាត់ថ្នាក់ឯកសារឡើងវិញ ការរៀបចំគ្រប់គ្រងបណ្ណសារ ការបង្ហាញអំពីមជ្ឈមណ្ឌលធនធាន និងសកម្មភាពផ្សព្វផ្សាយយ៉ាងផុសផលរបស់ អ.វ.ត.ក. ដល់យុវជនជំនាន់ក្រោយ និងសាធារណជននៅក្នុងប្រទេសកម្ពុជា។

លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក៏បានស្ងើចសរសើរចំពោះសមិទ្ធផល និងការងាររបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបាន។ លោកបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លោកបន្តថា លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរបស់រដ្ឋាភិបាល ក្នុងការរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិរូបនេះ បញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះនឹងដើរតួនាទីសំខាន់ក្នុងការបម្រើការងារផ្សព្វផ្សាយ និងស្រាវជ្រាវពីសមិទ្ធផល អ.វ.ត.ក. ការចែករំលែកបទពិសោធន៍ផ្នែកតុលាការក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការអប់រំ និងការចងចាំងអំពីការជំនុំជម្រះក្ដី ការផ្សះផ្សារជាតិ និងការកសាងសន្ដិភាពរបស់កម្ពុជាផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


