សេដ្ឋកិច្ច
ការនាំចេញដំឡូងមី មានកំណើនជាង ៣៨៥% នៅឆមាសទី១ ឆ្នាំនេះ
នៅឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញដំឡូងមីស្រសស់សម្រេចបានជាង ១,៦៧ លានតោន កើនឡើងជាង ៣៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានរដ្ឋបាលផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម។

ប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល ឈិញ មានប្រសាសន៍ថា និន្នាការនាំចេញមានកំណើនទំនងដោយសារកម្ពុជាមិនទាន់មានរោងចក្រផលិតនៅក្នុងស្រុក ហើយកម្ពុជាក៏មានច្រកនាំដំឡូងមីទៅកាន់ទីផ្សារចិនផងដែរ ខណៈតម្រូវការក្នុងស្រុកមានតិចតូច។ ប៉ុន្តែលោកបញ្ជាក់ថា តាមការមើលឃើញរបស់លោក ទិន្នផលដំឡូងមីក្នុងឆ្នាំ ២០២៤ មានតិចជាងឆ្នាំ ២០២៣។
លោក អិល ឈិញ បញ្ជាក់ថា កំណើននាំចេញនេះដំឡូងមី ទំនងនៅអំឡុងពេលខែមករា ដល់ខែមេសា ឆ្នាំ ២០២៤ ស្របពេលដែលតម្លៃកំពុងបានល្អប្រសើរចាប់ពី ៣១០-៣៣០ រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃដំឡូងមីបានចាប់ផ្ដើមធ្លាក់ថ្លៃពីខែឧសភាមក តម្លៃជាង ១០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករមួយចំនួនភ្ជួរចោល។

លោក អិល ឈិញ បញ្ជាក់ថា កសិករអាចទទួលផលចំណេញបាន ទាល់តែតម្លៃចាប់ពី ២៥០ រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ហើយអាស្រ័យលើទិន្នផលដំឡូងទៀតដែលបានប្រមាណជាង ២០ តោនក្នុងមួយហិកតា។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិតដំឡូងមីក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមីមានចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ៤៥.៣៩%៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


