សុខភាព
កាហ្វេការពារជំងឺគ្រប់ប្រភេទ តើគួរផឹកប៉ុន្មានក្នុងមួយថ្ងៃ?
កាហ្វេគឺជាកម្លាំងប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ វាមិនត្រឹមតែជាប្រភពថាមពលដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន ដែលបញ្ជាក់ដោយការស្រាវជ្រាវវិទ្យាសាស្ត្រ។
អត្ថប្រយោជន៍សុខភាពនៃការផឹកកាហ្វេ
យោងទៅតាម Hopkins Medicine ប្រសិនបើអ្នកផឹកកាហ្វេក្នុងបរិមាណមធ្យម អ្នកអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
រស់នៅបានយូរ ការសិក្សាថ្មីៗបានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានហានិភ័យទាបនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមជាងអ្នកមិនផឹកកាហ្វេ។
កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ទាបជាងអ្នកដែលមិនផឹកកាហ្វេ។ មូលហេតុគឺដោយសារតែជាតិកាហ្វេអ៊ីន (សារធាតុសកម្មសំខាន់នៅក្នុងកាហ្វេ) អាចកាត់បន្ថយភាពប្រែប្រួលអាំងស៊ុយលីន។ នេះមានន័យថាកោសិកានឹងមិនស្រូបយកជាតិស្ករច្រើនពីឈាម បន្ទាប់ពីយើងញ៉ាំ / ផឹក។
ការពារជំងឺខ្សោយបេះដូង ការផឹកកាហ្វេជារៀងរាល់ថ្ងៃក៏អាចការពារជំងឺខ្សោយបេះដូងបានដែរ។ នេះគឺជាស្ថានភាពដែលកើតឡើងនៅពេលដែលមុខងារបូមរបស់បេះដូងចុះខ្សោយ។
ការពារជំងឺផាកឃីនសុន ជាតិកាហ្វេអ៊ីនមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺផាកឃីនសុនប៉ុណ្ណោះទេ ថែមទាំងអាចជួយអ្នកដែលមានជំងឺនេះគ្រប់គ្រងសកម្មភាពរបស់ពួកគេបានប្រសើរជាងមុន។
ការពារថ្លើម ទាំងកាហ្វេធម្មតា និងគ្មានជាតិកាហ្វេអ៊ីន មានឥទ្ធិពលការពារថ្លើម។ ការស្រាវជ្រាវបង្ហាញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានកម្រិតអង់ស៊ីមថ្លើមដែលមានសុខភាពល្អជាងអ្នកដែលមិនផឹកកាហ្វេ។ អង់ស៊ីមថ្លើមជួយឲ្យថ្លើមសំយោគ និងបំប្លែងសារធាតុចិញ្ចឹមដូចជា lipid កាបូអ៊ីដ្រាត ប្រូតេអ៊ីន។
ការការពារជំងឺមហារីក កាហ្វេអាចកាត់បន្ថយការបំបែកនៃ DNA នៅក្នុងកោសិកា។ ប្រសិនបើកោសិកាមិនអាចជួសជុលខ្លួនឯងបានទេ នេះអាចនាំទៅដល់ការបង្កើតដុំសាច់ និងមហារីក។ ការសិក្សាមួយចំនួនបង្ហាញថា ការផឹកកាហ្វេជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម និងមហារីកពោះវៀនធំ។
ពង្រឹងមុខងារខួរក្បាល ជាតិកាហ្វេអ៊ីនបង្កើនសារធាតុ serotonin និង acetylcholine រំញោច និងជួយរក្សាលំនឹងរបាំងឈាម-ខួរក្បាល។ របាំងឈាម-ខួរក្បាល គឺជាស្រទាប់កោសិកាដែលគ្របដណ្ដប់លើសរសៃឈាមក្នុងខួរក្បាល ដែលគ្រប់គ្រងការបញ្ចូលម៉ូលេគុលពីឈាមទៅក្នុងខួរក្បាល។
លើសពីនេះ សារធាតុ polyphenols នៅក្នុងកាហ្វេក៏អាចការពារការខូចខាតជាលិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងការពារការស្ទះសរសៃឈាមខួរក្បាល។
ការផឹកកាហ្វេជាទៀងទាត់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង (ជំងឺបាត់បង់ការចងចាំ), កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល, អ្នកដែលមានទម្លាប់ផឹកកាហ្វេជារៀងរាល់ថ្ងៃ មានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលទាបជាងអ្នកដែលមិនមានទម្លាប់នេះ។
តើអ្នកគួរផឹកកាហ្វេប៉ុន្មានក្នុងមួយថ្ងៃ?
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានណែនាំថា សម្រាប់មនុស្សដែលមានសុខភាពល្អ បរិមាណជាតិកាហ្វេអ៊ីនអតិបរមាដែលអាចប្រើប្រាស់ប្រចាំថ្ងៃគឺ ៤០០mg (ស្មើនឹងកាហ្វេប្រហែល ៤ ពែង)។
ប្រសិនបើអ្នកទទួលទានលើសពីកម្រិតនៃជាតិកាហ្វេអ៊ីនខាងលើ អ្នកអាចជួបប្រទះនូវផលរំខានដូចជា គេងមិនលក់ ថប់បារម្ភ ពិបាកគេង ប្រកាច់ រាគ និងចង្វាក់បេះដូងលោតញាប់។ ចំពោះស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន បរិមាណជាតិកាហ្វេអ៊ីនដែលទទួលទានក្នុងមួយថ្ងៃមិនគួរលើសពី ២០០mg។ ជាពិសេស ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពពីការផឹកកាហ្វេ បន្ថែមពីលើការផឹកក្នុងកម្រិតត្រឹមត្រូវ មនុស្សត្រូវគ្រប់គ្រងបរិមាណជាតិផ្អែមដែលពួកគេបន្ថែមទៅក្នុងពែងកាហ្វេនីមួយៗ។ ការបំពានជាតិផ្អែមមិនត្រឹមតែបាត់បង់ឥទ្ធិពលដ៏មានតម្លៃនៃកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើ ឲ្យអ្នកត្រូវអញ្ជើញជំងឺជាច្រើនចូលទៅក្នុងខ្លួនថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៤ ប្រភេទ ជួយស្តារសរសៃឈាមឲ្យមានសុខភាពល្អ មិនបាច់ប្រើថ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


