កីឡា
Watkins ប្រាប់អារម្មណ៍ ក្រោយស៊ុតចូលចុងម៉ោងយកឈ្នះ ហុល្លង់
ខ្សែប្រយុទ្ធ Ollie Watkins បានក្លាយជាតួឯកជួយអង់គ្លេសបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EURO ក្រោយស៊ុតគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោងយកឈ្នះ ហុល្លង់ ២-១ ក្រោយដូរលេងបាន១០នាទី។

ក្រោយការស៊ុតបញ្ចូលទី១គ្រាប់នៅនាទី៩០ បានធ្វើឲ្យកីឡាករ Ollie Watkins ឈ្នះពានរង្វាន់កីឡាករល្អប្រចាំការប្រកួត។ នេះជារឿងមួយនឹកស្មានមិនដល់ ហើយសូម្បីរូបគេផ្ទាល់ស្ទើរមិនជឿលើខ្លួនឯងធ្វើបានល្អដូចនេះ។ ស្ថិតិកីឡាករ Watkins ក្នុងពានរង្វាន់ EURO បង្ហាញខ្លួនបាន២ប្រកួត លេងបាន៣០នាទី ស៊ុតបញ្ចូលទី១គ្រាប់។
កីឡាករ Ollie Watkins បាននិយាយថា ៖«និយាយឲ្យត្រង់ទៅ ខ្ញុំមិននឹកស្រមៃថា ខ្ញុំអាចធ្វើរឿងនេះបាន។ ការស៊ុតបញ្ចូលទីឲ្យក្រុមអង់គ្លេសគឺអស្ចារ្យ ប៉ុន្តែខ្ញុំមិនធ្លាប់គិតថា ខ្ញុំអាចធ្វើបានរឿងនេះទេនៅ EURO»។

មុនពេលផ្លាស់ប្ដូរចូលក្នុងទីលាន Ollie Watkins បានប្រាប់អ្នកចាំទីបម្រុង Dean Henderson ថា រូបគេអាចធ្វើឲ្យមានភាពខុសប្លែក។ ទីបំផុតរូបគេស៊ុតគ្រាប់បាល់ជ័យជម្នះ ជួយឲ្យអង់គេ្លសឡើងដល់វគ្គផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


