ជីវិតកម្សាន្ដ
Dawn លុបរូបថតរបស់ HyunA ចេញពី IG ក្រោយប្រកាសដំណឹងរៀបការជាមួយមិត្តប្រុសថ្មី
កាលពីថ្ងៃទី ១៤ ខែកក្កដានេះ តារាចម្រៀងកូរ៉េ Dawn បានសម្រេចលុបរូបភាពរបស់អតីតគូស្នេហ៍គឺ HyunA ចេញពីគណនី Instagram ផ្ទាល់ខ្លួនទាំងអស់គ្មានសល់ ដោយបន្សល់ទុកតែ១៥ រូបថតថ្មីនៃសកម្មភាពរបស់លោកតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានទាក់ទាញការចាប់អារម្មណ៍មហាជនយ៉ាងខ្លាំង នៅពេលដែលតារាចម្រៀងប្រុសវ័យ៣០ឆ្នាំរូបនេះបែរជាសម្អាតផ្ទាំងព័ត៌មាន Instagram របស់គាត់។ ជាពិសេសគេដឹងថា កាលពីមុន សូម្បីតែ HyunA បានប្រកាសភ្ជាប់ពាក្យជាមួយតារាចម្រៀង Yong Jun Hyung កាលពីថ្ងៃទី ០៨ ខែកក្កដា ក៏ Dawn បានរក្សារូបថតខ្លួនគាត់ជាមួយ HyunA រួមទាំងពេលវេលាស្និទ្ធស្នាលមួយចំនួននៅលើ Feed របស់គាត់។ នេះបានជំរុញឲ្យមានការជជែកដេញដោលគ្នាក្នុងចំណោមអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណែត ថាតើគាត់បានលុបរូបថតជាមួយ HyunA ដើម្បីជាការគួរសមចំពោះនាង និងគូដណ្តឹង Yong Jun Hyung ដែរឬទេ។

ទន្ទឹមនោះទៀតដែរ ងាកទៅកាន់អ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិបែបវិជ្ជមានទៅកាន់ Dawn ថា “នោះជារឿងត្រឹមត្រូវដែលលោកធ្វើយ់ាងដដូច្នោះ! ពីមុនពួកគេមិនចូលចិត្ត Dawn ទេ ប៉ុន្តែបន្ទាប់ពីបានលឺគាត់និយាយក្នុងកម្មវិធីជជែក ខ្ញុំគិតថាគាត់ជាមនុស្សប្រុសល្អម្នាក់។ ខ្ញុំសង្ឃឹមថាគាត់នឹងអាចបញ្ចេញស្លាបរបស់គាត់ជាមួយនឹងទេពកោសល្យរបស់គាត់ទៅថ្ងៃខាងមុខ ។ មិនថាគាត់ដឹងខ្លួនឬអត់នោះទេ វាជាជម្រើសរបស់ Dawn ប្រសិនបើវាជាខ្ញុំ ខ្ញុំនឹងលុបអ្វីៗទាំងអស់ផងដែរ។ វាហាក់បីដូចជាការគិតគូរចំពោះអ្នកដ៏ទៃជាជាងការព្យាយាមបំភ្លេច។ ទង្វើចុងក្រោយនៃការគោរពនេះគឺគួរឲ្យចាប់អារម្មណ៍ ស្ត្រីម្នាក់គួរតែនៅជាមួយមនុស្សដែលស្រលាញ់នាងច្រើនជាង ប៉ុន្តែប្រសិនបើនាងសម្រេចចិត្តដោយខ្លួនឯង ការរស់នៅប្រកបដោយសុភមង្គលគឺ យើងមិនអាចនឹកស្មានដល់ថា តើពួកគេទាំងអស់គ្នាបានឈឺចិត្តប៉ុណ្ណាក្នុងទំនាក់ទំនងនោះ។ គាត់បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលុបការបង្ហោះទាំងអស់ ចូរបំភ្លេចអ្វីៗទាំងអស់ ហើយចាប់ផ្តើមថ្មី ខ្ញុំគិតថា Dawn គឺល្អបំផុតក្នុងចំណោមមិត្តប្រុសរបស់ HyunA កន្លងមក”។
សូមជម្រាបជូនថា HyunA ត្រូវបានគេចាប់បានថាមានទំនាក់ទំនងស្នេហាជាមួយតារារ៉េប Dawn ក្នុងឆ្នាំ ២០១៨ ទោះបីជាក្រុមហ៊ុនបានបដិសេធក៏ដោយ ប៉ុន្តែគូស្នេហ៍ទាំងពីរបានសារភាពថាមានទំនាក់ទំនងស្នេហារបស់ពួកគេ។ ភ្លាមៗនេះបណ្តាលឲ្យអ្នកទាំងពីរត្រូវបានខាងផលិកម្មផ្អាកសកម្មភាពរយៈពេលដោយសារតែការរំលោភកិច្ចសន្យា ក្រោយរួមរស់ជាមួយគ្នាបាន ៦ ឆ្នាំ HyunA បានបញ្ជាក់ថានាងបានបែកគ្នាជាផ្លូវការជាមួយ Dawn ក្នុងខែ វិច្ឆិកា ឆ្នាំ ២០២២ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun បង្ហោះរូបថើបមនុស្សស្រី ខណៈគេសង្ស័យថាជា Kim Ji Won

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន