ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ផ្លែផ្កា និងការពិតដែលកើតចេញពីទំនាក់ទំនងកម្ពុជា-ចិន ៦៦ ឆ្នាំ បានផ្តល់ផលប្រយោជន៍ជាក់ស្ដែងដល់ពលរដ្ឋកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា ផ្លែផ្កា និងការពិតដែលកើតចេញពីទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន រយៈពេល ៦៦ ឆ្នាំ បានផ្តល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនកើតឡើងជាបន្តបន្ទាប់។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ឆាង ជាន អគ្គទីប្រឹក្សាស្ថានទូតចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ២ ខ្នង នៃសាលារៀន ខ្មែរ-ចិន ហួ ខៀវ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានពាំនាំនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានមកចូលរួមក្នុងពិធីសម្ពោធនេះ។

ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសអ្នកសង្កាត់ស្វាយក្រវ៉ាន់ នូវសមិទ្ធផលថ្មី ដែលនឹងចូលរួមបម្រើដល់វិស័យអប់រំ លើជំនាញភាសាចិន ដល់ កុមារ និងយុវជន នៅក្នុងខេត្ត។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានរំលេចនូវទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានលក្ខណៈយូរលង់ណាស់មកហើយ។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា «ផ្លែផ្កា និងការពិតដែលកើតចេញពីទំនាក់ទំនង ៦៦ ឆ្នាំ បានផ្តល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់»។
ពិធីសម្ពោធនេះដែរ លោក ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានមានប្រសាសន៍ដែរថា សមិទ្ធផលនៅក្នុងសាលាចិន ហួ ខៀវ កើតចេញពីការសាមគ្គីរួបរួមរបស់សប្បុរសជនក្នុង និងក្រៅខេត្ត តាមរយៈសមាគមខ្មែរ-ចិន សាខាខេត្តកំពង់ស្ពឺ។

ក្នុងនាមស្ថានទូតចិន លោក ឆាង ជាន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំង ២ កម្ពុជា-ចិន ដែលកំពុងឈានទៅរកទំនាក់ទំនងមិត្តភាពត្បូងពេជ្រ កាន់តែស៊ីជម្រៅជាងមុន។
ដោយឡែក តាមរយៈការជំរុញពីរដ្ឋាភិបាល នៃប្រទេសទាំង ២ ជាពិសេសការចូលរួមចំណែកពីសមាគមខ្មែរ-ចិន ធនធានមនុស្សក្នុងវិស័យអប់រំភាសាចិន កំពុងមានការរីកលូតលាស់គួរជាទីកត់សម្គាល់ ដែលកំពុងក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មួយ។

គួរជម្រាបថា ពិធីសម្ពោធខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនខ្មែរ-ចិន ប្រមាណ ៧០០ នាក់ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


