ព័ត៌មានជាតិ
UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត
គិតត្រឹមរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ ហាក់ធ្លាក់ចុះបណ្តើរៗហើយ តែការខូចខាតស្ពាន និងផ្លូវលំមួយចំនួន អាជ្ញាធរកំពុងតែចុះត្រួតពិនិត្យនិងរកវិធានការជួយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ។

អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តព្រះវិហារ គឺលោកណុប វុធ្ធី បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះថា នាប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យលិចផ្ទះពលរដ្ឋ ស្ពាន ថ្នល់មួយចំនួននៅក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជ័យសែន ស្រុករវៀងនិងស្រុកឆែប។តែពេលនេះទឹកបានធ្លាក់ចុះបណ្តើរៗហើយ។
លោកបញ្ជាក់ថា ដីស្រែលិចលង់អស់ប្រមាណជា៩១៣ហិចតា តែមិនទាន់ខូចខាតនោះទេ។បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺមិនមាននោះទេ ហើយខេត្តព្រះវិហារ ទាំងមូលក៏មិនទាន់ដល់ចំណុចប្រកាសអាសន្ននោះទេ។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ លើករណីគ្រោះធម្មជាតិនេះដែលនឹងអាចកើតមានដោយសារជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ចាប់ពីថ្ងៃទី១៥ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះ។
លោកបន្ថែមថា នាប៉ុន្មានថ្ងៃនេះលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យស្ថានភាពទឹកភ្លៀង និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានានិងបានដាក់កម្លាំងប្រចាំការជាប់ជានិច្ច រង់ចាំទទួលព័ត៌មានដែលពលរដ្ឋផ្តល់មកដើម្បីរកដំណោះស្រាយជូន៕
អត្ថបទ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


