ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ស្នើឱ្យពង្រឹង ទប់ស្កាត់បង្ក្រាបគ្រឿងញៀន និងជួញដូរមនុស្សឆ្លងដែន
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានសំណូមពរឱ្យមានការពង្រឹង និងទប់ស្កាត់បន្ថែមទៀតចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀន និងជួញដូរមនុស្សនៅតាមព្រំដែនកម្ពុជា-វៀតណាម។

ការស្នើនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២០៤ ក្នុងនាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក លី ហុងស៊ីញ នាយរងនគរបាលខេត្តតៃនិញ និងប្រធានការិយាល័យBLO ម៉ុកបាយ-បាវិត និងBLO សាម៉ាត-ត្រពាំងផ្លុង ខេត្តតៃនិញ បានចូលរួមកិច្ចប្រជុំបូកសរុបកំណត់ហេតុកិច្ចសហការរវាង BLO បាវិតខេត្តស្វាយរៀង ជាមួយBLO ម៉ុកបាយខេត្តតៃនិញ និងBLO ត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ជាមួយBLO សាម៉ាតខេត្តតៃនិញ នៅខេត្តតៃនិញ ប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គ្រប់កម្លាំងសមត្ថកិច្ចជំនាញនៃប្រទេសទាំងពីរ និងអាជ្ញាធរជាប់ព្រំដែន ដែលបានយកចិត្តទុកដាក់ផ្តល់កិច្ចសហការ និងទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ដើម្បីជំរុញឱ្យការអនុវត្តសកម្មភាពព្រមគ្នា សម្រេចបានក្នុងការចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀនឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗទៀតឆ្លងកាត់ព្រំដែននាពេលកន្លងមក។ លោក ក៏គាំទ្រលើខ្លឹមសារកំណត់ហេតុកិច្ចសហការរវាងការិយាល័យ BLO បាវិត (ខេត្តស្វាយរៀង) ជាមួយ ការិយាល័យ BLO ម៉ុកបាយ(ខេត្តតៃនិញ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបង្ក្រាបបទល្មើសគ្រឿងញៀន រវាងខេត្តពីរ ដែលជាក្របខណ្ឌ និងជាទិសដៅសហការអនុវត្តផែនការសកម្មភាពនាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនោះ លោក តូច ប៉ូលីវ៉ា បានលើកពីបញ្ហាប្រឈម និងសំណូមពរ ដោយស្នើសុំភាគីវៀតណាមដាក់ការិយាល័យ BLO ម៉ុកបាយ នៅទល់មុខច្រកទ្វារអន្តរជាតិម៉ុកបាយ ដើម្បីងាយស្រួលប្រាស្រ័យទំនាក់ទំនងការងារ និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមក។ ស្នើសុំការបណ្តុះបណ្តាលមន្ត្រីការិយាល័យ BLO នៃប្រទេសទាំងពីរ លើជំនាញបច្ចេកទេសក្នុងការទំនាក់ទំនង និងព័ត៌មានវិទ្យា។ ស្នើភាគីវៀតណាមជួយផ្តល់ព័ត៌មាន និងអត្តញ្ញាណមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យបានទាន់លឿន រហស័ ដើម្បីសហការបង្ក្រាបបទល្មើសបានទាន់ពេលវេលា ។

លោកក៏បញ្ជាក់ថា ឱ្យមានការពង្រឹងសមត្ថភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់។ បន្តការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គ ស្តីពី សហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ សំដៅរួមចំណែកក្នុង ការបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ពិសេសបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែន។ បន្តកិច្ចសហប្រតិបត្តការល្អជាមួយការិយាល័យ BLO បាវិត (ខេត្តស្វាយរៀង) និងការិយាល័យ BLO ម៉ុកបាយ (ខេត្តតៃនិញ) ដើម្បីផ្លាស់ប្តូរចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក -បង្កើនការត្រួតពិនិត្យ លើអ្នកដំណើរ និងមធ្យោបាយដឹកជញ្ជូនទំនិញ (ចេញ-ចូល) ឆ្លងកាត់ ព្រំដែន ជាពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ ដែលជ្រៀត ចូលមកតាមច្រករបៀងនានា។

បន្ថែមពីនេះ លោក តូច ប៉ូលីវ៉ា លើកឡើងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងខុសច្បាប់សរុប០៩ករណី ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន សរុប៤០នាក់ ស្រី០៧នាក់ (ក្នុងនោះជនជាតិវៀតណាម ៣៩នាក់ ស្រី០៧នាក់ ជនជាតិខ្មែរ ០១នាក់) ដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំសរុប ២០,៩៦៨.៩៣ក្រាម។ ចំពោះBLO បាវិត (ខេត្តស្វាយរៀង) បាននឹងកំពុងតែរៀបចំដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យ តាមបណ្តោយព្រំដែន សំដៅពង្រឹងការត្រួតពិនិត្យ ឆែកឆេរ លើមធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរឆ្លងកាត់ព្រំដែនតារយៈការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវ បទល្មើសឆ្លងដែនខុសច្បាប់ ជាលទ្ធផល ក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ សមត្ថកិច្ចជំនាញបាន បង្ក្រាបបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន ០៥លើក ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ២៥នាក់ ស្រី ០៤នាក់ (ជនជាតិវៀតណាម) បានដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំ សរុប ១៦,៣១៦.៧៤ក្រាម៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


