ព័ត៌មានជាតិ
ជលផលខេត្តកំពង់ចាមបង្ក្រាបលូស្បៃម៉ុងបានចំនួន៩មាត់ នៅស្រុកកងមាស
រដ្ឋបាលជលផលកងមាស សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ ដោយមានការអនុញ្ញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលក្នុងដែនប្រតិបត្តិការរបស់ខ្លួនបានចំនួន១ករណី។

ខណ្ឌរដ្ឋបាលកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន. ឧបករណ៍លូស្បៃមុងសរុប ចំនួន៩មាត់ ។ របាំងស្បៃមុងសរុបប្រវែង ១៨០ម៉ែត្រ។ បង្គោលចម្រឹងសរុបចំនួន ១៣៥ដើម។ ជាពិសេសទៀត កម្លាំងបានចាក់លែងកូនត្រីចម្រុះសរុបទម្ងន់៥គីឡូក្រាម នៅចំណុចចុងព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

បច្ចុប្បន្នវត្ថុតាងលូស្បៃមុងត្រូវបានកំលាំងជំនាញដុតចោលនៅនឹងកន្លៃង ៕
អត្ថបទ៖សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


