សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកជើងហោះហើរថ្មី សៀមរាប-កោះភូកេតចុងខែតុលា
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកជើងហោះហើរថ្មីពីអាកាសយានដ្ឋានសៀមរាប ទៅកោះភូកេត ប្រទេសថៃ ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេចរ។

តាមគម្រោងក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្ដើមហោះហើរចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ដែលធ្វើឡើង ៣ ជើងក្នុងមួយសប្ដាហ៍ ក្នុងតម្លៃ ៧០ ដុល្លារសម្រាប់១ ជើង និង ១១២ ដុល្លារ(សម្រាប់តម្លៃទៅ-មក)។
សូមជំរាបផងដែរថា ជើងហោះហើរត្រង់ថ្មីចំនួន ៣ ដែល AirAsia គ្រោងហោះហើរ រួមមាន បាងកក-ហៃដ្រាបាដ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា, កោះភូកេត-សៀមរាប ចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤, និងដនមឿង-កោះភូកុក ឬកោះត្រល់ វៀតណាម ដែលបានចាប់ផ្ដើមរួចហើយកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុន AirAsia Cambodia បានចាប់ផ្ដើមហោះហើរក្នុងស្រុកនៅកម្ពុជាកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ដោយដំណើរការដំបូងមានយន្តហោះថ្មីចំនួន ២ គ្រឿង។ ដោយបានត្រៀមជើងហោះហើរប្រចាំថ្ងៃចំនួន ៤ ជើង ក្នុង១ថ្ងៃ គឺពីភ្នំពេញទៅខេត្តសៀមរាប និងរវាងក្រុងព្រះសីហនុ និងខេត្តសៀមរាប៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


