Connect with us

វប្បធម៌ ជំនឿ

អ្នកជួសជុលប្រាសាទជំនាន់ថ្មី ចង់ឱ្យមរតកដូនតាគង់វង្សគ្រប់ជំនាន់

បានផុស

នៅ

អ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រលាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ ចង់ឱ្យរួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ នេះបើតាមការផ្ដល់ព័ត៌មាន ពី លោក ឡុង កុសល អគ្គនាយរង អាជ្ញាធរជាតិអប្សរា ដល់ “កម្ពុជាថ្មី” នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម សុផល អាយុ ៤៥ ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង ២០ ឆ្នាំ ជាមួយស្ថាប័ន អាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិច នៃជណ្តើរកណ្តាលភាគខាងត្បូង នៃប្រាសាទអង្គរវត្ត។

លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។

ដូចគ្នានេះ លោក ធ្លក សុខ អាយុ ៤៩ ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារជួសជុលប្រាសាទបុរាណប្រមាណជិត ១០ ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម