ជីវិតកម្សាន្ដ
ពែកមី ហួសចិត្ត ខណៈបុគ្គលម្នាក់ចោទថា ពិធីកាត់សក់ និងបុកល័ក្សក្នុងមង្គលការជារឿងចង្រៃ
តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅ ពែកមី បានបញ្ចេញប្រតិកម្មដោយសម្ដែងការហួសចិត្តខ្លាំងស្របពេលមានការចែករំលែកវីដេអូខ្លីមួយដែលបុគ្គលម្នាក់បាននិយាយខ្វះការគិតពិចារណាចោទថា ពិធីកាត់សក់ និងបុកល័ក្សក្នុងពិធីមង្គលការជារឿងចង្រៃមិនគួរធ្វើ ឬចង់ឱ្យលុបបំបាត់ចោលតែម្តង។

គេកត់សម្គាល់ឃើញបន្ទាប់ពីមានការចែករំលែកវីដេអូនោះក្រៅតែពីការបង្ហាញអារម្មណ៍មិនសប្បាយចិត្តពីសំណាក់មហាជន និងតារាកំប្លែងនាយ ពែកមី ក៏មានមតិជាច្រើនបានរិះគន់យ៉ាងចាស់ដៃចំពោះទង្វើនិយាយលើកឡើងរបស់បុគ្គលម្នាក់នោះផងដែរ។
ប្រតិកម្មជុំវិញរឿងនេះ នាយ ពែកមី បានឲ្យដឹងថា ពិធីកាត់សក់ បបុកល័ក្សចង្រៃមែនទែន? មិនគាំទ្រសម្តីម្នាក់នេះទេ ប្រពៃណីខ្មែរដូនតាយើងអ្នកបន្សល់ទុកមកពិធីទំនៀមទម្លាប់សំលៀកបំពាក់..លោកឯងមិនចង់ធ្វើជាសិទ្ធិរបស់លោកឯង តែកុំនិយាយឱ្យប៉ះពាល់ប្រពៃណីខ្មែរ។

តាមរយៈវីដេអូដែលមានរយៈពេលជិត ២នាទីត្រូវបានចែកចាយនៅលើបណ្តាញសង្គមកាលពីថ្មីៗនេះគឺ គេឃើញបុគ្គលម្នាក់នេះ បានកាន់ក្បាលមេក្រូដោយនិយាយថា“ពិធីមង្គលការបើមែនទែនទៅកុំឲ្យមានពីធីកាត់សក់ ឬពិធីបុកល័ក្សវាចង្រៃមែនទេ ព្រោះអត់ប្រយោជន៍ហើយខាត់លុយច្រើន ដូច្នេះគួរនិមន្តព្រះសង្ឃឆាន់ទៅល្អជាង“។
គួរបញ្ជាក់ថា អាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាគឺមានតាំងពីយូរលង់ណាស់មកហើយ ដែលប្រជាជនតែងតែធ្វើតគ្នាមកនោះមានពិធី ជាច្រើនដែលសុទ្ធតែមានអត្ថន័យដោយឡែកៗពីគ្នា។ ក្នុងនោះដែរ យើងសង្កេតឃើញពិធីមួយគឺ ពិធីបុកល័ក្សដែលពិធីនេះធ្វើឡើងដើម្បីឱ្យកូនប្រុសស្រីយល់ពីបញ្ហាជីវិតគ្រួសារក្រោយពេលរៀបការរួច៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


