ព័ត៌មានអន្ដរជាតិ
សមរភូមិរុស្ស៊ី-អ៊ុយក្រែនកើនឡើងកម្តៅ ខណៈយន្តហោះចម្បាំង F-16 ទៅដល់ដៃអ៊ុយក្រែន
យោធាអ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) បាញ់ស្រោចលើតំបន់ Kursk ក្នុងទឹកដីរុស្ស៊ី ខណៈដែលរុស្ស៊ីបង្កើនការវាយប្រហារនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយមានសេកក្តីរាយការណ៍ថា រុស្ស៊ីបានដណ្តើមកាន់កាប់ភូមិចំនួន២។

ការបង្កើនការប្រយុទ្ធគ្នាក្នុងពេលនេះ ស្របពេលដំណឹងនៃការរផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដ៏មានប្រសិទ្ធភាពបំផុតរបស់សមាជិកនៃអង្គការណាតូដែលសន្យាជួយអ៊ុយក្រែនក្នុងពេលកន្លងមក បានទៅដល់ដៃភាគីអ៊ុយក្រែនដែលស្រេកឃ្លានយន្តហោះចម្បាំងប្រភេទនេះជាយូរមកហើយដើម្បីតតាំងជាមួយសត្រូវដ៏មានអំណាចរុស្ស៊ី។
សេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានអះអាងថា រុស្ស៊ីបានអះអាងពីការឈ្នះក្នុងសមរភូមិជួរមុខ ដោយដណ្តើមកាន់កាប់ភូមិ២ទៀត គឺ ភូមិ Progres និង ភូមិ Yevgenivka ក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ស្របគ្នាដែលប្រធានាធិបតីអ៊ុយក្រែនទទួលស្គាល់ថា «យោធារបស់លោកស្ថិតក្រោមសម្ពាធដ៏ខ្លាំង»។
សេចក្តីរាយការណ៍របស់ភាគីរុស្ស៊ីក៏បានលើកឡើងពីការវាយប្រហារដ៏ខ្លាំងពីភាគីអ៊ុយក្រែនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក(ដ្រូន) លើតំបន់ Kursk ជាប់ព្រំដែនអ៊ុយក្រែន ចាប់ផ្តើមពីល្ងាចថ្ងៃសៅរ៍ ព្រមទាំងមានការបំផ្លិចបំផ្លាញកន្លែងចែកចាយប្រេងក្នុងតំបន់នោះផង។
យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានដកស្រង់សម្តីអភិបាលស្តីទីតំបន់ Kursk លោក Andrei Smirnov ដែលនិយាយក្នុងគ្រុបតេឡេក្រាមថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនចំនួន១៣គ្រឿងដែលត្រូវបានបញ្ជាចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែក្នុងរបាយការណ៍នោះ មិនបានបញ្ជាក់នូវចំនួនដ្រូនដែលត្រូវបានបញ្ជាចេញនោះទេ។
ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ( Volodymyr Zelensky) បានទទួលស្គាល់ថា កងកម្លាំងរបស់ទីក្រុងកៀវកំពុងស្ថិតក្រោមសម្ពាធដ៏ខ្លាំងក្នុងតំបន់ អំឡុងពេលរាត្រីថ្ងៃអាទិត្យ។ យោងការផ្សាយរបស់សារព័ត៌មាន The Guardian។

លោក ហ្សេលេនស្គី បាននិយាយថា៖«វាជាការប្រឈមខ្លាំងណាស់ក្នុងទិសដៅសមរភូមិ Donetsk ហើយវាស្ថិតនៅក្នុងទិសដៅទៅកាន់ Pokrovsk ដែលមានការបាញ់ប្រហារដ៏ខ្លាំងរបស់ភាគីរុស្ស៊ីនៅប៉ុន្មានសប្តាហ៍នេះ ជាការវាយប្រហាររបស់សត្រូវដ៏ខ្លាំងបំផុតនៅទីនោះ»។

ការបង្កើនការវាយប្រហារគ្នាក្នុងរយៈពេលចុងក្រោយនេះ ដោយសារភាគីអ៊ុយក្រែនបានទទួលនូវយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងពីប្រទេសក្នុងអង្គការណាតូ។ យោងតាម Washington Post យន្តហោះប្រភេទ F-16 ទើបទៅដល់ប្រទេសអ៊ុយក្រែន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


