ព័ត៌មានអន្ដរជាតិ
សង្ខេបជុំវិញការបាញ់ប្រហាររបស់យោធាអ៊ីស្រាអែលលើក្រុមហេសបូឡានៅលីបង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធ ហេសបូឡា (Hezbollah)មានមូលដ្ឋាននៅទីក្រុងបេរូត (Beirut) ប្រទេសលីបង់ និងកងទ័ពអ៊ីស្រាអែលជារឿង«ជៀសមិនផុត»។ តើការបាញ់ផ្លោងតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនេះបង្កមហន្តរាយអ្វីខ្លីដល់ពេលនេះ កម្ពុជាថ្មីសូមជូនសង្ខេបហេតុការណ៍ដូចខាងក្រោម៖
· ចំនួនអ្នកបាត់បង់ជីវិតកើនដល់៣នាក់ ខណៈអ្នករងបួសកើនដល់យ៉ាងហោចណាស់៧៣នាក់ បន្ទាប់ការបាញ់ប្រហារកើតឡើងនៅពេលយប់។
· ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង៣នាក់នោះ មាន២នាក់ជាកុមារ អាយុ ៤និង៦ឆ្នាំ
· យន្តហោះអ៊ីស្រាអែលបានបាញ់មីស៊ីល៤គ្រាប់សំដៅទៅជាយក្រុងតបេរូតជាទីដែលគេដឹងថា ជាមូលដ្ឋានឈរជើងរបស់ក្រុមហេសបូឡ
· ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវគេដឹងថា សំដៅប៉ងយកជីវិតរបស់មេបញ្ជាការយោធារបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា លោក Fouad Shukr។
· យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Fouad Shukr បានរួចផុតជីវិតពីការវាយប្រហារនេះនិងត្រូវបញ្ជួនទៅមន្ទីរពេទ្យ។ ប៉ុន្តែ BBC បានសរសេរឈ្មោះមេបញ្ជាការរូបនេះ ជា Mushin Shukr ដែលអ៊ីស្រាអែល អះអាងថា បានស្លាប់ហើយ។
· នាយរដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដោយហៅថា ជា«ការប្រព្រឹត្តបទឧកិ្រដ្ឋសង្គ្រាម»។
· ការវាយប្រហាររបស់អ៊ីស្រាអែលនាពេលនេះ កើតឡើងដែលជាផ្នែកនៃការសងសឹក លើក្រុមហេសបូឡាដែលត្រូវបានគេជឿថា បានបាញ់គ្រាប់រុក្កែតចូលទីលានបាល់ទាត់មួយនៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងបានសម្លាប់កុមារនិងយុវជន១២រូប។
· ជាការឆ្លើយតបចំពោះការបាញ់ផ្លោងរបស់អ៊ីស្រាអែល ក្រុមហេសបូឡា បានបាញ់ប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប៉ុន្មានមិនមានសេចក្តីរាយការណ៍ពីការបាត់បង់ជីវិត និងការបង្កមហន្តរាយទេ។
· ប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមហេសបូឡាឥតងាករ៉េនោះ បានទាមទារ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបែរូត។
· រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ និង រដ្ឋមន្ត្រីការបរទេសកាតា បានពិភាក្សាសម្របសម្រួលដំណោះស្រាយនៅមជ្ឈិមបូព៌ា។

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


