ជីវិតកម្សាន្ដ
ឆ្លងកាត់ជាង ៣០ ឆ្នាំ ខាត់ សុឃីម អះអាងឆន្ទៈគ្មានបំណងបោះបង់អាជីពសិល្បៈ
តារាពហុជំនាញលេងបានគ្រប់ទម្រង់សិល្បៈ ទាំងបុរាណ-សម័យ និងកំប្លែងជាដើម អ្នកនាង ខាត់ សុឃីម ថ្វីត្បិតមកទល់ពេលនេះនាងប្រឡូកក្នុងវិថីសិល្បៈយ៉ាងជោកជាំពិតមែន តែសម្រាប់តារាស្រីរូបនេះ នៅតែអះអាងឆន្ទៈ ដោយគ្មានបំណងបោះបង់អាជីពមួយនេះទេ។

អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេដឹងថានាងជាតារាស្រីពហុជំនាញរបស់ខ្មែរមួយរូបដែលកំពុងតែទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាអាជីពសិល្បៈទាំងសម័យ និងបុរាណជាដើម។ តារាស្រីចាស់វស្សា អ្នកនាង ខាត់ សុឃីម កន្លងមកក៏បានចេញមុខដោយបញ្ជាក់ថា អាជីពសិល្បៈគឺជាជីវិតរបស់ខ្លួន។
ជាថ្មីម្តងទៀត តារាស្រីសម្តីចាក់ទឹកមិនលិច អ្នកនាង ខាត់ សុឃីម បាននិយាយឲ្យដឹងថា ការងារខ្លះល្អមើល តែមិនល្អស៊ីទេ ការងារខ្លះមិនល្អមើលទេ តែល្អស៊ី សម្រាប់អាជីពមួយនេះ ទាល់តែមាន បេះដូងជាកម្លាំង និងមានការព្យាយាមជាដើមទុន។

តារាពហុជំនាញត្រកូល”ខាត់” រូបនេះ បញ្ជាក់ទៀតថា «”ជាង ៣០ ឆ្នាំហើយ ខ្ញុំមិនដែលបោះបង់ទេ វាមិនធំដុំទេ តែខ្ញុំពេញចិត្តធ្វើវា វាជាការងារដែលខ្ញុំស្រឡាញ់ អរគុណពុកខាត់របស់កូនដែលផ្តល់ទ្រព្យដ៏មានតម្លៃ ១ នេះ ឲ្យកូនបានចិញ្ចឹមជីវិត”»។
គួរជម្រាបថា អ្នកនាង ខាត់ សុឃីម អាជីពសិល្បៈបច្ចុប្បន្នកំពុងមមាញឹកនៅតាមបណ្ដាកម្មវិធីមង្គលការមួយចំនួន ហើយនាងក៏នៅតែរក្សាបានសន្ទុះ នៃការគាំទ្រខ្លាំង មិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ