សន្តិសុខសង្គម
នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់អ្នកបើកបរបញ្រ្ចាសផ្លូវព្រះមុន្នីរ៉េតអប់រំណែនាំ
កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការគ្នាជាមួយអាជ្ញាធរសង្កាត់ បានចុះអនុវត្តចាប់ឃាត់មធ្យោបាយទាំង ឡាយដែលបើកបរបញ្ច្រាសផ្លូវ នៅតាមបណ្តោយមហាវិថីព្រះមុន្នីរ៉េត អប់រំណែនាំឱ្យបញ្ឈប់ការជិះបញ្ច្រាសបន្តទៅថ្ងៃមុខទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍។

លោកអនុសេនីយ៍ទោ វ៉ា ផានិត មន្ត្រីនគរបាលចរាចរណ៍ប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានប្រាប់ឱ្យដឹងថា ការអនុវត្តនៅពេលនេះ មិនមែនជាការអនុវត្តច្បាប់ដោយការផាកពិន័យនោះឡើយ គឺជាការអនុវត្តដោយផ្សារភ្ជាប់ជាមួយនឹងការអប់រំលើពលរដ្ឋដែលបើកបរល្មើស ឱ្យពួកគាត់បានយល់ដឹងកាន់តែទូលំទូលាយពីច្បាប់ចរាចរណ៍ និងបញ្ចៀសបានពីគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលនាំឱ្យរងគ្រោះដល់ពួកគាត់ និងអ្នកដំណើរដទៃទៀត។

ពលរដ្ឋដែលជាអ្នកបើកបរបញ្ច្រាសផ្លូវ ក្រោយទទួលបានការអប់រំរបស់នគរបាល បានទទួលស្គាល់កំហុសចំពោះការបើកបរខុស ហើយក៏អរគុណសមត្ថកិច្ច ដែលបានអប់រំណែនាំពួកគាត់ ដោយពួកគាត់ប្តេជ្ញានឹងចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនមិនបន្តបំពានទៀតនោះឡើយ។

ចំពោះសកម្មភាពបើកបរល្មើសដោយការជិះបញ្ច្រាសផ្លូវនេះ គឺតែងតែងឧស្សាហ៍កើតមានឡើងជាប្រចាំនៅលើដងផ្លូវនេះ ដោយសារពលរដ្ឋអ្នកដំណើរមួយចំនួន មិនអាចធ្វើដំណើរឱ្យបានត្រឹមត្រូវលើគន្លងផ្លូវកកស្ទះរបស់ខ្លួន បែរជានាំគ្នាទៅលើគន្លងផ្លូវអាទិភាពរបស់អ្នកដទៃ ព្រោះតែការមើលឃើញថា ផ្លូវស្រលះល្អ ប៉ុន្តែមិនបានគិតគូរពីរបៀបរៀបរយក្នុងការបើកបរ ពិសេសការកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបាន៕
អត្ថបទ៖ សុភា






-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន