ជីវិតកម្សាន្ដ
Mai Davika បញ្ចេញឃ្លិបតែងខ្លួនជាបុរសសង្ហា ប្លែកភ្នែកទស្សនិកជន
កាលពីថ្ងៃទី៦ ខែសីហា តារាសម្ដែងថៃនាង Mai Davika បានបង្ហោះឃ្លិបប្លែកអារម្មណ៍ទស្សនិកជនដោយបានកែប្រែខ្លួនពីមនុស្សស្រីទៅជាបុរសម្នាក់ដ៏ស្រស់សង្ហា ខណៈដែលមហាជនជាច្រើនហាក់ចំណាំរូបនាងមិនបានឡើយដោយម្នាក់ៗគិតថានេះគឺជាប្អូនប្រុសម្នាក់ទៀតទៅវិញ។
តាមរយៈគេលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រីវ័យ៣២ឆ្នាំរូបនេះ បានបង្ហាញអំពីសកម្មភាពរបស់នាងអំពីសម្រស់របស់មនុស្សស្រីស្អាតប្លែកមួយបែប។ ក្រោយមកស្រាប់តែ Mai Davika ប្រែក្លាយជាមនុស្សប្រុសដ៏ទាក់ទាញទៅជាម៉ូដសក់ខ្លីមួយរូប។

យ៉ាងណា បន្ទាប់ពីប្រែក្លាយរួចរាល់ ភ្លាមៗនោះឃ្លិបរបស់ Mai Davika ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណែត និងទទួលបានបេះដូងរាប់សែន បន្ទាប់ពីបង្ហោះមិនដល់១ថ្ងៃផង! ជាពិសេសនាងបានណែនាំអ្នកគាំទ្រថានេះជាប្អូនប្រុសរបស់នាងដែលបានលាក់ទុកជាយូរមិនឲ្យទស្សនិកជនបានដឹងឡើយ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតួឯកស្រីក្នុងរឿង “ស្នេហ៍២ភព”ធ្វើឲ្យអ្នកមលេងអ៊ីនធឺណែត មានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏សង្ហានិងប្លែកភ្នែកក្នុងនាមជាមនុស្សប្រុស។ ទស្សនិកជននៅចាំបានថា កាលពីដើមឆ្នាំមុន នាងធ្លាប់បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ជាមួយនឹងស្ទីលសក់ខ្លីដ៏ឡូយ និងប្លែកភ្នែក។ នាពេលនោះមិនថាអ្នកលេងអ៊ីនធឺណិតឬក៏មហាជណក្នុងប្រទេសថៃទេ សុទ្ធតែបង្ហាញការចាប់អារម្មណ៍ចំពោះរូបរាងដ៏ចម្លែករបស់ Mai Davika ថានាងពូកែតុបតែងខ្លួនក្នុងទម្រង់ជាបុរសសឹងថាពួកគេចំណាកាយនាងមិនបានផងថានេះជា Mai របស់ពួកគេ៕ឮ


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Bright ចេញមុខសុំទោស ក្រោយថតរូបជាមួយអាវុធក្នុងន័យបញ្ឈេះភ្លើងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីនឲ្យក្ដៅ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន