ជីវិតកម្សាន្ដ
Bright ចេញមុខសុំទោស ក្រោយថតរូបជាមួយអាវុធក្នុងន័យបញ្ឈេះភ្លើងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីនឲ្យក្ដៅ
តារាសម្តែងវ័យក្មេងប្រចាំប្រទេសថៃ Bright Vachirawit បានធ្វើដំណើរកម្សាន្តសម្រាកលំហែកាយនៅសហរដ្ឋអាមេរិក ព្រមទាំងធ្វើដំណើរទៅទស្សនាកន្លែងបាញ់ប្រហារ និងសារមន្ទីរយោធា BATTLEFIELD VEGAS ប៉ុន្តែបែរជាជួបជាមួយនឹងការរិះគន់ដ៏ក្តៅគគុកមួយនៅក្នុងពិភពអនឡាញថា ដំណើរកម្សាន្តនេះគាំទ្រអំពើហិង្សា។ បន្ទាប់ពីរូបលោកបានបង្ហោះរូបថតខ្លួនឯងជាមួយនឹងរថក្រោះ និងអាវុធសង្គ្រាម។

តាមរយៈរូបភាពរថក្រោះ និងអាវុធសង្គ្រាមដែលតារាប្រុសវ័យ២៦ឆ្នាំរូបនេះបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួនអមដោយខេបសិនបញ្ចាក់ថា “ដូចជាទាហាន” នៅពេលដែលការបង្ហោះនេះត្រូវបានចែករំលែក អ្នកគាំទ្រជុំវិញពិភពលោកហាក់កត់សម្គាល់រឿងជាច្រើនអំពីអក្សរដែលលេចឡើងនៅលើរថក្រោះ ជាភាសាហេព្រើរដែលជនជាតិអ៊ីស្រាអែលធ្លាប់ប្រើ។
ដោយហេតុផលនេះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្រុកចូលទៅជជែកគ្នាយ៉ាងក្តៅគគុក ទាក់ទិននឹងការបង្ហោះរូបថតរបស់ Bright ជាមួយរថក្រោះមួយ វាអាចហាក់បីដូចជាគាត់កំពុងគាំទ្រសង្គ្រាមរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបយ៉ាងដូច្នោះ។ ពួកគេក៏បានអំពាវនាវឲ្យតារាប្រុសលុបរូបថតទាំងនោះចេញពីគណនី Instagram ផ្ទាល់ខ្លួនជាបន្ទាន់។
យ៉ាងណា ក្នុងនោះក៏មានការបញ្ចេញមតិកាន់ជើងលើរូបលោកថា ការបង្ហោះរូបភាពក្នុងគោលបំណងកម្សាន្តតែប៉ុណ្ណោះ។ វាហាក់ដូចជាកាត់បន្ថយភាពធ្ងន់ធ្ងរនៃសង្គ្រាម ដែលធ្លាប់មានឥទ្ធិពលផ្ទាល់ទៅលើជនរងគ្រោះដែលប្រឈមមុខនឹងសង្គ្រាម ហើយចង់ឲ្យមនុស្សដឹងអំពីជម្លោះដែលជាបញ្ហាសកលបច្ចុប្បន្ននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការជជែកវេកញែកពីមាត់របស់មហាជនលើគណនីរបស់ខ្លួន ភ្លាមៗតារាប្រុស Bright បានសម្រេចលុបរូបភាពទាំងនោះចេញពី Instagram ព្រមទាំងចេញមុខសុំទោស និងបំភ្លឺឲ្យមនុស្សគ្រប់គ្នាកុំមានការយល់ច្រឡំថាលោកបង្ហោះរូបភាពដើម្បីបញ្ឈេះភ្លើងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីនកាន់តែក្ដៅ។

តារាសម្ដែង Bright Vachirawit បានសរសេរយ៉ាងវែងអន្លាយតបទៅកាន់ទស្សនិកជនថា «នៅថ្ងៃឈប់សម្រាក ខ្ញុំបានទៅទស្សនាទីក្រុង រុករក និងទទួលបានបទពិសោធន៍ថ្មីៗ និងថតរូបទុកជាអនុស្សាវរីយ៍ ហើយចង់ប្រាប់អ្នកទាំងអស់គ្នាថាគ្មានរបៀបវារៈលាក់បាំងអ្វីទាំងអស់។ ប៉ុន្តែតាមរយៈរូបភាពនោះបានបង្កឲ្យមានការមិនពេញចិត្តពីអ្នកគ្រប់គ្នា ដូច្នេះ ខ្ញុំសុំទោសជាខ្លាំងចំពោះការខ្វះការយល់ដឹងរបស់ខ្លួនឯង ចំពោះបញ្ហារសើបបែបនេះ នេះបានបង្កើតផលប៉ះពាល់ផ្លូវចិត្តដល់សង្គមទាក់ទងនឹងបញ្ហាសង្គ្រាម។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ខ្ញុំមិនគាំទ្រគ្រប់ទម្រង់នៃអំពើហិង្សាទេ ហើយសន្យាថានឹងផ្តល់នូវរាល់បញ្ហាទាំងអស់ជាសារៈសំខាន់បំផុត»៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Kratae បង្អួតដងខ្លួនសិចស៊ីម្ដងទៀត តបទៅអ្នកចាំតែរិះគន់ ស្អប់លើរូបកាយនាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


