ព័ត៌មានអន្ដរជាតិ
ហេតុការណ៍បាក់ស្រុតគំនរសំរាមសម្លាប់មនុស្ស២៤នាក់អ៊ូហ្គង់ដា
ចំនួនអ្នកស្លាប់បានកើនឡើងដល់២៤នាក់ បន្ទាប់ពីសាកសពជាច្រើននាក់ទៀត ត្រូវបានគេស្រង់ចេញពីកន្លែងកើតហេតុនៃការបាត់ស្រុតគំនរសំរាមក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតនៅតំបន់អាហ្វ្រិកភាគខាងកើត។ យោងតាមអ្នកនាំពាក្យរបស់កាកបាទក្រហមអ៊ូហ្គង់ដា។

តាមការចេញផ្សាយរបស់សារព័ត៌មាន AP មនុស្សយ៉ាងហោចណាស់១៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមនៅទីលានចាក់សំរាមដ៏ធំនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដាកាលពីថ្ងៃសុក្រកន្លងទៅ។
កន្លែងចាក់សំរាម Kiteezi ដែលសំរាមភាគច្រើនត្រូវបានដឹកមកចាក់ពីទីក្រុង Kampala បានបាក់ស្រុត ខណៈអាជ្ញាធរក្រុង Kampala បានឲ្យដឹងថា ក្រៅពីអ្នកស្លាប់យ៉ាងតិច១៨នាក់ក្នុងនោះមានកុមារ២នាក់ត្រូវបានអះអាងភ្លាមៗ ហើយក៏នៅមានមនុស្ស១៤នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ដ៏អាក្រក់និងកម្រនេះ។
ការបាក់ស្រុតនេះត្រូវបានសន្និដ្ខានថា បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ទោះបីយ៉ាងណា ព័ត៌មានលម្អិតក្នុងហេតុការណ៍ដែលបានកើតឡើងមិនត្រូវបានលាតត្រដាក់នៅឡើយ។ អ្នកស្រីបាននិយាយថា «ការវាយតម្លៃមិនទាន់បញ្ចប់នៅឡើយទេ ខណៈជំនន់ទឹកភ្លៀងកំពុងពន្យឺតកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមជួយសង្គ្រោះដែលជីករកជនរងគ្រោះតាមគំនរសំរាម»។


កន្លែងចាក់សំរាម Kiteezi ស្ថិតនៅលើជម្រាលដ៏ចោតមួយនៅក្នុងផ្នែកក្រីក្រនៃទីក្រុងKampala។ ស្ត្រី និងកុមារដែលរើសសំរាមផ្លាស្ទិកដើម្បីរកប្រាក់ចំណូលតែងតែប្រមូលផ្តុំនៅទីនោះ ហើយផ្ទះមួយចំនួនត្រូវបានសាងសង់នៅជិតកន្លែងចាក់សំរាម។អាជ្ញាធរ Kampala អស់ជាច្រើនឆ្នាំបានពិចារណាបិទទីតាំងនេះ និងកំណត់តំបន់ធំមួយនៅខាងក្រៅទីក្រុងជាកន្លែងចោលសំរាម ប៉ុន្តែវាមិនច្បាស់ទេថាហេតុអ្វីបានជាផែនការនេះបរាជ័យតាំងពីឆ្នាំ ២០១៦ មក។
ជាមួយគ្នានេះប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Museveni បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះដោយលោកបានបង្ហោះនៅលើបណ្ដាញសង្គម X ថា«ហេតុអ្វីបានជាមនុស្សរស់នៅជិតគំនរសំរាមដែលមិនស្ថិតស្ថេរបែបនេះ»។«តើអ្នកណាអនុញ្ញាតឱ្យមនុស្សរស់នៅក្បែរគំនរសំរាមដែលអាចមានគ្រោះថ្នាក់បែបនេះ? ខណៈទឹកហូរចេញពីកន្លែងនោះមានគ្រោះថ្នាក់ដែលមនុស្សមិនគួររស់នៅទីនោះស្រាប់ទៅហើយ»៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


