ព័ត៌មានជាតិ
លោក ប៉ែន បូណា គូសរំលេចឱ្យឃើញពី៤ចំណុចខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសរំលេចឱ្យឃើញពីលក្ខណៈចំនួន៤ចំណុចខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ។ ការបង្ហាញរបស់អ្នកនាំពាក្យរូបនេះ ខណៈមានក្រុម ឬបុគ្គលខ្លះ ព្យាយាមតាំងខ្លួនជាអ្នកស្នេហាជាតិ តែសកម្មភាពតែងទាញទៅរកការបំផ្លាញជាតិ។

លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាព ទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាង ដើម្បីបំផ្លាញសន្តិភាព និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។
រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ក៏ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមបែរជារិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរ និងការងារ ដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះទៅវិញ។

ទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវបានលោក ប៉ែន បូណា គូសរំលេចឱ្យឃើញថា រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរ និងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា «បើគ្មានមនុស្សស្លាប់មិនអាចផ្លាស់ប្តូរបានឡើយ»។
មួយវិញទៀតនោះ រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេសនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមបណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា ដដែល។

តាមរយៈការលើកឡើងខាងលើ មន្ត្រីរដ្ឋាភិបាលរូបនេះ បានស្នើប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដោយគ្មានមន្ទិលសង្ស័យរវាងធាតុពីរខុសគ្នាស្រឡះ គឺធាតុអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ។ ខណៈលោក ក៏ទទូចឱ្យប្រជាពលរដ្ឋរួមគ្នាលុបបំបាត់វប្បធម៌នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


