Connect with us

កីឡា

ព្រះខ័័នរាជស្វាយរៀង ប៉ះ​ Terengganu នឹង​ផ្សាយបន្តផ្ទាល់នៅរោងភាពយន្ត

បានផុស

នៅ

ដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship ជា​មួយ​ក្រុមម្ចាស់ផ្ទះម៉ាឡេសុី Terengganu នឹង​មានការផ្សាយបន្តផ្ទាល់នៅរោងភាពយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសថែមទៀតគឺអ្នកចូលរួមទស្សនានឹងទទួលបានពោតលីង១ប្រអប់ភ្លាមៗ និង​មានឱកាសឈ្នះរង្វាន់អាវរដូវកាល ២០២៤-២៥ របស់​ក្លិប​ព្រះខ័នរាជស្វាយរៀង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ការប្រកួតនេះនឹងធ្វើឡើង វេលាម៉ោង៨យប់ ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។

ចំពោះសំបុត្របងប្អូនអាចរក​ទិញ​បាននៅក្នុងអេប និង​គេហទំព័រ Legend Cinemas។ ទីតាំងធ្វើការផ្សាយបន្តផ្ទាល់គឺនៅក្នុងសាល បញ្ចាំងយក្សដ៏ធំ និងទំនើបរបស់រោងភាពយន្ត Legend Cinemas ផ្សារទំនើបអូឡាំព្យា​ជាន់ទី៦។

ព្រះខ័នរាជស្វាយរៀងត្រៀមខ្លួនបានយ៉ាងក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ក្នុងពានរង្វាន់ ASEAN Club Championship។ នេះជាឱកាស​របស់ក្រុមកម្ពុជា​ដើម្បីបង្ហាញពីកម្រិតបាល់ទាត់​នៅ​ក្នុង​តំបន់។

ការប្រកួតវគ្គសន្សំពិន្ទុនេះគឺធ្វើឡើងតែ១ជើងប៉ុណ្ណោះ​​ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូល​ឡើងទៅវគ្គ៤ក្រុមចុងក្រោយ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម