ជីវិតកម្សាន្ដ
បាត់ពីសិល្បៈជិត១០ឆ្នាំ កូនប្រុស ឈិនឡុង ចេញ MV ថ្មី រៀបរាប់ពីដំណើរជីវិតខ្លួនពាក់ព័ន្ធគ្រឿងញៀន
Jaycee Chan ដែលត្រូវជាកូនប្រុសរបស់តារាហូលីវូដ Jackie Chan ឬឈិនឡុង បានត្រលប់មកវិញជាសាធារណៈជាមួយនឹងវីដេអូចម្រៀងថ្មីមួយ បន្ទាប់ពីការសម្រាកអស់មួយទសវត្សរ៍ ក្រោយការចាប់ខ្លួនគាត់ពីបទចោទប្រកាន់ទាក់ទងនឹងគ្រឿងញៀន។
កាលពីថ្ងៃពុធ Jaycee បានចេញវីដេអូចម្រៀងក្រោមចំណងជើងដោយ”In Search for Darkness” ដែលជាបទចម្រៀងដែលគាត់បាននិពន្ធ សរសេរ និងដឹកនាំដោយខ្លួនឯងផ្ទាល់។
MV នេះផងដែរ បានបង្ហាញពីដំណើរឆ្លងកាត់ការខកចិត្ត ការសោកស្ដាយ និងការវង្វេងស្មារតី ដែលទីបំផុតនាំទៅដល់ការទទួលយក និងយកឈ្នះលើរយៈពេលដ៏ខ្មៅងងឹតមួយ។ វារាប់បញ្ចូលទាំងជីវិតពិតរបស់ Jaycee ដូចជារូបភាពឪពុកម្តាយរបស់គាត់ Jackie និងអតីតតារាសម្តែង Lin Feng Jiao រូបថតកុមារភាព និងវីដេអូពីការសុំទោសជាសាធារណៈឆ្នាំ ២០១៥ របស់គាត់ចំពោះការប្រើប្រាស់គ្រឿងញៀន។
វីដេអូនេះក៏បង្ហាញពីទិដ្ឋភាពដែលកូនប្រុសរបស់តារាសម្ដែងឈិនឡុង សម្លឹងមើលកដៃរបស់គាត់ ដោយបង្ហាញពីកាលបរិច្ឆេទ ១៤/០៨/២០១៤ ដែលជាថ្ងៃដែលគាត់ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន។
យ៉ាងណាក៏ដោយ រឿងរ៉ាវរបស់តារាប្រុស Jaycee ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ចំនួន ២,០០០ យ័ន (ជិត ២៨០ ដុល្លារ) ក្នុងខែមករា ឆ្នាំ ២០១៥។ គាត់ត្រូវបានឃុំខ្លួនដំបូងនៅក្នុងខែសីហា ២០១៤ និងបានអនុវត្តការកាត់ទោសពេញលេញរបស់គាត់។
នាពេលនោះ Jaycee បានសារភាពថា ខ្លួនជាអ្នកផ្តល់ជម្រកដល់អ្នកដទៃដើម្បីប្រើប្រាស់គ្រឿងញៀន ដែលជាការចោទប្រកាន់ដែលអាចនាំឲ្យជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។ ក្រោមក គាត់បានទទួលការកាត់ទោសស្រាលពីតុលាការប្រជាជនស្រុក Dongcheng ដោយសារតែកិច្ចសហប្រតិបត្តិការរបស់គាត់ជាមួយប៉ូលិស រួមទាំងការផ្តល់ព័ត៌មានអំពីការប្រើប្រាស់គ្រឿងញៀនរបស់គាត់ផងដែរ។ យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា កញ្ឆាជាង ១០០ ក្រាមត្រូវបានរកឃើញនៅផ្ទះរបស់គាត់។
យ៉ាងណាមិញ ដ្បិតថាតារាប្រុសវ័យ៤១ឆ្នាំរូបនេះ បានបន្តអាជីពជាតារាសម្តែង តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអស់រយៈពេលជាងមួយទសវត្សរ៍ក៏ដោយ ប៉ុន្តែគាត់មិនបានទទួលជោគជ័យគួរឲ្យកត់សម្គាល់នោះទេ ។ ជាពិសេសនៅពេលផ្ទុះរឿងរ៉ាវពាក់ព័ន្ធនឹងគ្រឿងញៀនថែមទៀត កេរ្តិ៍ឈ្មោះរបស់ Jaycee កាន់តែស្រុតចុះជាលំដាប់ ទោះបីជារូបលោកមានឪពុកជាតារាល្បីលើពិភពលោកក្ដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តជិតស្និទ្ធទម្លាយថា ទិនហ្វី ផ្តល់អាទិភាពលើលុយជាងភាពស្មោះត្រង់ និងបង្កជម្លោះជាមួយគេច្រើន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


