កីឡា
ឆ្លងកាត់២ប្រកួត ព្រះខ័នរាជស្វាយរៀង រឹងមាំ ខណៈ វិសាខា បង្ហាញទម្រង់មិនសូវល្អ
ព្រះខ័នរាជស្វាយរៀងនៅតែជាក្រុមរកបានគ្រាប់បាល់ច្រើនជាងគេក្នុងការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មីដែលបានដំណើរការ២សប្តាហ៍ ខណៈក្រុមវិសាខានៅមិនទាន់រកបានពិន្ទុឡើយ។

ការប្រកួតសប្តាហ៍ទី១នៃខេមបូឌានព្រីមៀរលីគរដូវកាល២០២៤-២៥ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៧-០ ក្នុងដីរបស់ខ្លួនលើក្រុម ក្រសួងការពារជាតិ និងការប្រកួតសប្តាហ៍ទី២ កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា បានយកឈ្នះម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-៤។ ឆ្លងកាត់២ប្រកួត ព្រះខ័នរាជស្វាយរៀង រកបាន១១គ្រាប់ និងធ្លាយគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ដូច្នេះពួកគេមាន៦ពិន្ទុកំពុងឈរលើកំពូលតារាង។

ក្រុមដែលមាន៦ពិន្ទុពេញដែរគឺ ភ្នំពេញក្រោន បន្ទាប់ពីឈ្នះ វិសាខា ៤-២ និងឈ្នះ ក្រសួងការពារជាតិ ១-២ ហើយ ណាហ្គាវើលដ៍ ឈ្នះ គិរីវង់សុខសែនជ័យ ២-០ និងឈ្នះ វិសាខា ០-១។ ជាមួយគ្នានេះ បឹងកេត អង្គរថាយហ្គឺរ និង អាយអេសអាយដង្កោសែនជ័យ មាន៣ពិន្ទុដូចគ្នា ហើយ ឡាយហ្វខេត្តព្រះសីហនុ និង ក្រសួងមហាផ្ទៃ មាន១ពិន្ទុដូចគ្នា។

៣ក្រុមដែលមិនទាន់មានពិន្ទុគឺ វិសាខា គិរីវង់សុខសែនជ័យ និង ក្រសួងការពារជាតិ។ វិសាខា ជាក្រុមមានធនធានហិរញ្ញវត្ថុខ្ពស់ និងបានចំណាយថវិកាច្រើនលើការរៀបចំក្រុមទាំងកីឡាករ និងគ្រូបង្វឹក ប៉ុន្តែឆ្លងកាត់២ប្រកួតមានលទ្ធផលមិនល្អសោះ។ អ្នកគាំទ្ររំពឹងថា វិសាខា នឹងក្លាយជាក្រុមខ្លាំងមួយដែលអាចប្រជែងជាមួយក្រុមខ្លាំងដូចជា ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងណាហ្គាវើលដ៍ សម្រាប់តំណែងជើងឯក។

លទ្ធផល សប្តាហ៍ទី២
- វិសាខា ០-១ ណាហ្គាវើលដ៍
- ក្រសួងការពារជាតិ ១-២ ភ្នំពេញក្រោន
- ក្រសួងមហាផ្ទៃ ១-១ ឡាយហ្វខេត្តព្រះសីហនុ
- គិរីវង់សុខសែនជ័យ ១-២ បឹងកេត
- អាយអេយអាយ ដង្កោសែនជ័យ ១-៤ ព្រះខ័នរាជស្វាយរៀង

លទ្ធផល សប្តាហ៍ទី១
- ព្រះខ័នរាជស្វាយរៀង ៧-០ ក្រសួងការពារជាតិ
- ឡាយហ្វខេត្តព្រះសីហនុ ០-១ អាយអេសអាយ ដង្កោសែនជ័យ
- ក្រសួងមហាផ្ទៃ ០-១ អង្គរថាយហ្គឺរ
- ណាហ្គាវើលដ៍ ២-០ គិរីវង់សុខសែនជ័យ
- ភ្នំពេញក្រោន ៤-២ វិសាខា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


