ជីវិតកម្សាន្ដ
ម៉្យាងដែរ មកពីបារាំងវិញ វណ្ណដា សម្ងំគេងលើភ្លៅម្ដាយ ប្រើជីវិតយ៉ាងសាមញ្ញនៅស្រុកកំណើត
ជាការពិតណាស់ តារាចម្រៀងរ៉េប វណ្ណដា បានតំណាងឲ្យប្រទេសកម្ពុជា ឡើងច្រៀងលើឆាកតន្ត្រីបិទព្រឹត្តិការណ៍កីឡារអូឡាំពិក នៅឯប្រទេសបារាំង កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនេះ ហើយក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ នាំមោទនភាពមកកាន់ស្រុកកំណើត ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ។

ថ្មីៗនេះ វណ្ណដា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីការប្រើប្រាស់ជីវិតយ៉ាងសាមញ្ញរបស់លោក ក្រោយពីបានលើកតម្កើងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ នៅក្នុងនោះ វណ្ណដា ទំនងជាកំពុងតែប្រើប្រាស់ពេលវេលានៅឯស្រុកកំណើត ដែលនៅក្នុងខេត្តព្រះសីហនុ យ៉ាងស្ងប់ស្ងាត់។

ជាពិសេស តារារ៉េបរូបនេះ បានចំណាយពេលជាមួយនឹងគ្រួសារដ៏កក់ក្ដៅរបស់លោក ចាកឆ្ងាយពីបណ្ដាញសង្គម និង ការងារសិល្បៈមួយរយៈ។ មិនតែប៉ុណ្នោះ តាមរយៈរូបភាព ក៏បានបង្ហាញថា វណ្ណដា មិនត្រឹមតែដើរលេងកម្សាន្តនោះទេ លោកក៏បានទៅវត្តធ្វើបុណ្យជាមួយលោកអ្នកមានគូណទាំង២ផងដែរ។
ជាមួយគ្នានេះ អ្នកគាំទ្រនាំគ្នាចុចចូលចិត្ត រូបលោក និង នាំគ្នាចូលខមិនសរសើរគ្រប់ៗគ្នា ហើយនាំគ្នាទន្ទឹងរងចាំ អាល់ប៊ុមចម្រៀងថ្មីរបស់ អាយដល មិនដឹងជាពេលណាបានលោកព្រមទម្លាក់ចម្រៀងថ្មីៗទៀត ហើយដែលលើសពីនោះគឺ ហ្វេនៗរងចាំការប្រគុំតន្ត្រីរបស់ វណ្ណដា ផងដែរ៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


