សេដ្ឋកិច្ច
កម្ពុជានឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅប្រទេសឥណ្ឌានាដំណាច់ខែនេះ
ក្រសួងទេសចរណ៍កម្ពុជានឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នៅទីក្រុងញ៉ូដេលី ប្រទេសឥណ្ឌា រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩-៣១ ខែសីហា ឆ្នាំ២០២៤។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ មានអតិថិជនអ្នកទិញចំនួនជាង ៦០០ក្រុមហ៊ុន អ្នកលក់ចំនួនជាង ៥០០ក្រុមហ៊ុន មកពីជាង២០ ប្រទេសលើពិភពលោក និងអ្នកចូលទស្សនាប្រមាណជាង ១ ម៉ឺននាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា៖ «ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ដើម្បីជំរុញ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំង ចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត»៕

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងដៃគូ ពាក់ព័ន្ធឱ្យចូលរួមឱ្យ ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា និងអន្តរជាតិ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


