ជីវិតកម្សាន្ដ
តារាប្រុសត្រកូល Huang ធ្លាប់មានចិត្តឲ្យត្រចៀកកាំជិត១០ឆ្នាំ ចុងក្រោយបានត្រឹមជាមិត្តល្អ
Zhao Wei ឬច្រចៀកកាំ ដែលត្រូវបានមហាជនជាច្រើនស្គាល់យ៉ាងច្បាស់និងគាំទ្រតាមរយៈភាពយន្តរឿង ព្រះនាងយ៉េយ៉េ ក្នុងឆ្នាំ ១៩៩៨ និងតារាសម្ដែង Huang Xiaoming ពេលនេះត្រូវបានគេទម្លាយពីអតីតកាលដែលលោកធ្លាប់មានចិត្តឲ្យមិត្តសឡាញ់ជិត១០ឆ្នាំ។
ថ្វីដ្បិតតែអតីតស្វាមី Angelababy ធ្លាប់មានចិត្តឲ្យនាងក៏ពិតមែន យ៉ាងណាទាំង Zhao Wei និង Huang Xiaoming បែរជាជ្រើសគូជីវិតផ្សេងគ្នាទៅវិញ ខណៈដែលត្រចៀកកាំរៀបការជាមួយបុរសពោះម៉ាយអ្នកមានប្រចាំប្រទេសចិន។ ជាមួយនឹងអាជីពជោគជ័យ នាងបានរៀបការជាមួយស្វាមីអ្នកជំនួញឈ្មោះ Huang You Long ដែលធ្លាប់មានប្រពន្ធរួចទៅហើយ។
យ៉ាងណាមិញ ស្ថានភាពជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ នាពេលបច្ចុប្បន្ននេះ គឺជាប្រធានបទដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការចង់ដឹងចង់ឃើញ ដោយស្មានថានាង និងស្វាមីបានលែងលះគ្នាស្ងាត់ៗ។ ថ្មីៗនេះ នាងពុំដែឡឃើញវត្តមានជាមួយស្វាមីដូចមុនទេ ហើយអាជីពរបស់នាងក៏នៅទ្រឹង លែងវិលត្រលប់ចូលសិល្បៈទៀតហើយ។ ចំណែកឯ Huang Xiaoming បន្ទាប់ពីរៀបការច្រើនឆ្នាំ Angelababy ក៏ស្រាប់តែដើរផ្លូវបែកបំបែកនៅឆ្នាំ២០២២ ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងសោកស្តាយនូវទំនាក់ទំនងនេះជាពន់ពេក។
រម្លឹកទៅកាលពីអតីតកាល រឿងរ៉ាវរវាងតារាសម្ដែងត្រកូល Zhao និងតារាសម្ដែងត្រកូល Huang ទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសនៅពេលដែលលោកបានសារភាពពីអារម្មណ៍ស្រលាញ់ ដែលមិនសមហេតុផលចំពោះមិត្តរួមថ្នាក់។ នាពេលនោះ លោកបានលួចចាប់ចិត្តលើ Zhao Wei អស់រយៈពេល ១០ ឆ្នាំមក ប៉ុន្តែមិនមានការឆ្លើយតបតាមអារម្មណ៍ពីម្ខាងទៀតឡើយ។ មូលហេតុនៃការស្រលាញ់នាង ដោយសារតែភាពទាក់ទាញភ្នែកមូលធំ ជាពិសេសគឺនាងជាមនុស្សវៃឆ្លាត និងក្លាហាន លើសមនុស្ស្រីផ្សេងដែលលោកបានជួប។
នៅពេលដែលពួកគេទាំងពីរនៅលីវ តារាសម្តែង Xiaoming បានសារភាពស្នេហ៍ជាមួយ Zhao Wei ចំនួនបីដង ប៉ុន្តែនាងបានបដិសេធដោយនិយាយតបវិញថា ទំនាក់ទំនងរវាងមនុស្សពីរនាក់គួរតែឈប់ត្រឹមកម្រិតមិត្តភាពប៉ុណ្ណោះ។
ទាក់ទិននឹងអំពីមូលហេតុនៃការបដិសេធការសារភាពរបស់ Huang Xiaoming តួត្រចៀកកាំធ្លាប់បានចែករំលែកនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំអាចដឹងថាHuang Xiaoming ស្រលាញ់ ប៉ុន្តែមិនបានគិតច្រើនពេកទេ ព្រោះខ្ញុំក៏ធ្លាប់ឈឺចាប់ពីមុនដែរ ដូច្នេះខ្ញុំមិនបានចង់ឲ្យអ្នកដទៃរងរបួសដូចខ្ញុំទេ»។
ក្រោយមក នៅពេលដែល Huang Xiaoming បានរៀបការជាមួយ Angelababy ទំនាក់ទំនងរវាងគាត់ និង Zhao Wei នៅតែល្អដដែល។ តារារូបនេះថែមទាំងបាននាំភរិយាទៅជួបរឿងមិត្តសំឡាញ់ដែលខ្លួនធ្លាប់សារភាពស្នេហ៍ តែត្រូវនាងបដិសេធ ហើយពួកគេទាំងបីបានថតរូបស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង។

យ៉ាងណាមិញ មកទល់នឹងពេលនេះ រឿងរ៉ាវស្នេហារវាង Huang Xiaoming និង Zhao Wei នៅតែធ្វើឲ្យទស្សនិកជនជាច្រើនមានការសោកស្ដាយ និងមិននឹកស្មានថាគូនេះនឹងមានជីវិតបែកបាក់ប្ដីប្រពន្ធដូចគ្នាទេ។ ប៉ុន្តែក៏មានមនុស្សជាច្រើនចូលរួមសាទរដោយសរសើរពីមិត្តភាពដ៏ស្រស់បំព្រងមកដល់សព្វថ្ងៃនេះ បើទោះជាធ្លាប់មានអតីតកាលបដិសេធស្នេហ៍យ៉ាងណាក៏ដោយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi ស្រកទម្ងន់ជាង ១៦ គីឡូក្រាម តាមគោលការណ៍របបអាហារ ៣ យ៉ាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


