ជីវិតកម្សាន្ដ
Zhao Lusi ស្រកទម្ងន់ជាង ១៦ គីឡូក្រាម តាមគោលការណ៍របបអាហារ ៣ យ៉ាង
តារាសម្តែងស្រី Zhao Lusi ស្រក់ទម្ងន់ ១៦.៥ គីឡូក្រាមដោយជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់របបអាហារសំខាន់ៗចំនួន ៣ គឺការញ៉ាំអាហារពេលព្រឹកដែលមានជីវជាតិ ទទួលទានអាហារសម្បូរជាតិសរសៃ និងរំលងអាហារពេលល្ងាច។
គេហទំព័រ Sina បានរាយការណ៍ថា នៅពេលដែលនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូងក្នុងឆ្នាំ ២០១៧ តារាស្រីកំពុងទទួលបានប្រជាប្រិយភាពយ៉ាងគគ្រឹកគគ្រេងរូបនេះ មានមុខរាងមូល ទម្ងន់ប្រហែល ៥៦គីឡូក្រាម។ នេះមិនសមស្របនឹងស្តង់ដារសម្រស់រាងស្លីម ដែលជារឿយៗត្រូវបានគេកោតគោរពនៅក្នុងប្រទេសចិន ដែលជំរុញឲ្យនាងផ្លាស់ប្តូររបបអាហារផ្ទាល់ខ្លួន និងពង្រឹងរបបហាត់ប្រាណភ្លាមៗដោយឥតបង្អ់យូរឡើយ។

ដូច្នេះហើយ Zhao Lusi បានចាប់ផ្តើមបញ្ចូលគោលការណ៍របបអាហារទាំងបីទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់នាង។ នាងបានរៀបរាប់លម្អិតនៅលើ Xiaohongshu ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិនដ៏ពេញនិយមថា អាហារពេលព្រឹកធម្មតាគឺជាទឹកក្រឡុកដែលធ្វើពីចេក ផ្លែស្រកានាគ ផ្លែប៊្លូបឺរី និងទឹកដោះគោជូរគ្មានជាតិផ្អែម ហើយទាំងអស់បញ្ចូលគ្នាដើម្បីបង្កើតការចាប់ផ្តើមដ៏រហ័ស និងមានសុខភាពល្អសម្រាប់ថ្ងៃនីមួយៗ។ ជម្រើសអាហារពេលព្រឹកនេះមិនត្រឹមតែមានជីវជាតិប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់ស្បែក និងរាងរបស់នាងទៀតផង។
សម្រាប់អាហារថ្ងៃត្រង់ តារាស្រីវ័យ២៦ឆ្នាំរូបនេះបានជ្រើសរើសយកប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជាសាច់ទ្រូងមាន់ ត្រី ឬស៊ុត ជាមួយបន្លែបៃតង និងផ្លែឈើដែលមានជាតិស្ករទាប។ នាងបានសង្កត់ធ្ងន់ទៅលើជាតិទឹកពេញមួយថ្ងៃ ផឹកទឹកឲ្យបានច្រើនដើម្បីបង្កើនការឆ្អែត និងការរំលាយអាហារ ខណៈពេលដែលចៀសវាងអាហារសម្រន់ណាមួយទាំងអស់។
វិធីសាស្រ្តដែលមានវិន័យរបស់នាង ពង្រីកដល់ការធ្វើលំហាត់ប្រាណជាប្រចាំ រួមទាំងយូហ្គា និងលំហាត់ប្រាណចិត្តគំនិត ដែល Zhao Lusi តែងតែចែករំលែកតាមរយៈរូបភាពនៅលើបណ្តាញសង្គម។ របបដ៏តឹងរ៉ឹងនេះបានអនុញ្ញាតឲ្យនាងស្រកទម្ងន់រហូតដល់ ១៦គីឡូក្រាម។ សព្វថ្ងៃនេះ ទម្រង់មុខដ៏ស្រស់ស្អាត រាងស្រឡូន និងចង្កេះដ៏លេចធ្លោរបស់នាងកាន់តែលើកសម្រស់និងទាក់ទាញរហូតក្លាយជាតារាស្រីដែលពេញនិយមគេចង់វះកាត់មុខមាត់តាមនាង។
សម្រាប់ Zhao Lusi នាងត្រូវទស្សនិកជនដឹងថា បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៧។ ការរំលេចអាជីពរបស់នាងរួមមានតួនាទីក្នុងរឿងភាគល្បីៗដូចជា”The Romance of Tiger and Rose,” “Dating in the Kitchen,” “Love Better Than Immorality,””Love Like the Galaxy,” and “Hidden Love.” ដែលសុទ្ធតសឹងតែជាភាពយន្តល្បីទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តជិតស្និទ្ធទម្លាយថា ទិនហ្វី ផ្តល់អាទិភាពលើលុយជាងភាពស្មោះត្រង់ និងបង្កជម្លោះជាមួយគេច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


