ព័ត៌មានអន្ដរជាតិ
ក្រុមចោរប្លន់ស្ទាក់ចាប់និងសម្លាប់ប៉ូលិសប៉ាគីស្ថាន យ៉ាងហោច១១នាក់
ខ្មាន់កាំភ្លើងប្រដាប់ដោយគ្រាប់បែកដៃបានវាយឆ្មក់ក្បួនរថយន្តប៉ូលិសនៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មន្ត្រីប៉ូលិសយ៉ាងហោចណាស់១១នាក់ និងរបួស៧នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែសីហានេះ។

មន្ត្រីប៉ូលិសត្រូវបានស្ទាក់ចាប់អំឡុងពេលដើរល្បាតនៅក្នុងតំបន់ស្ងាត់មួយកន្លែងនៃស្រុក Rahim Yar Khan ក្នុងប្រតិបត្តិការស្វែងរកក្រុមចោរដែលធ្វើសកម្មភាពក្នុងតំបន់។ ភ្លាមៗនោះ គ្មានក្រុមណាចេញមុខអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ខណៈប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងទំនងជាក្រុមចោរប្លន់ ហើយមិនមែនជាសមាជិកក្រុមប្រដាប់អាវុធទេ។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យស្នងការប៉ូលិសនៅរដ្ឋ Punjab បាននិយាយថា ក្រុមចោរបានឆ្មក់វាយប្រហារលើយានយន្តដោយប្រើគ្រាប់បែក បន្ទាប់ពីរថយន្តមួយក្នុងចំណោមរថយន្តនៅក្នុងក្បួនបានខូច ខណៈពេលដែលក្បួនរថយន្តនោះត្រូវឆ្លងកាត់ទឹកភ្លៀងនៅតាមវាលស្រែ។ ការវាយប្រហារនេះជារឿងដ៏សាហាវនិងមានប៉ូលិសស្លាប់ច្រើនបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កងកម្លាំងសន្តិសុខប៉ាគីស្ថានជារឿយៗធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមចោរនៅក្នុងខេត្ត Punjab និងខេត្ត Sindh នៅភាគខាងត្បូង ដោយក្រុមចោរទាំងនោះលាក់ខ្លួននៅតាមជនបទ ព្រៃឈើ ហើយពេលខ្លះ បានចាប់ជំរិត ដើម្បីរកប្រាក់តាមរយៈការលោះ។ ពួកគេក៏បានសម្លាប់មន្ត្រីប៉ូលីសជាច្រើននាក់ផងដែរនៅក្នុងការវាយប្រហារក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ខណៈដែលតំបន់ Kacha ត្រូវបានគេស្គាល់ថាជាកន្លែងលាក់ខ្លួនរបស់ចោរប្រដាប់អាវុធរាប់រយនាក់នៅតាមដងទន្លេ Indus ដើម្បីគេចពីប៉ូលិស។

ពាក់ព័ន្ធនឹងបញ្ហានេះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យមាន «វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព» ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។
ប្រទេសប៉ាគីស្ថាន មានការកើនឡើងការវាយប្រហារដោយក្រុមប្រដាប់អាវុធក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការវាយប្រហាលើប៉ូលិសដែលមានចំនួនដ៏ច្រើនបែបនេះនៅក្នុងការវាយប្រហារតែមួយគឺកម្រណាស់។ រដ្ឋាភិបាលប៉ាគីស្ថានបានតស៊ូអស់ជាច្រើនទសវត្សរ៍ដើម្បីបង្ក្រាបក្រុមប្រដាប់អាវុធដែលប្រតិបត្តិការក្នុងខេត្តមួយចំនួននៅទូទាំងប្រទេស ដែលខ្លះជាអង្គការឧក្រិដ្ឋជន ខណៈខ្លះទៀតដូចជា Tehreek-e-Taliban Pakistan ដែលត្រូវបានគេស្គាល់ថាជា Pakistan Taliban មានគោលបំណងទម្លាក់រដ្ឋាភិបាល៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


