Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​កម្ទេច​ឃ្លាំង​ស្តុក​ប្រេង​នៅ​ទីក្រុង Rostov របស់​រុស្ស៊ី

បានផុស

នៅ

អ៊ុយក្រែន បាន​ប្រើ​ដ្រូន​វាយ​ប្រហារ​ទៅ​លើ​តំបន់ Kamersky ក្នុង​ទីក្រុង Rostov ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ដែល​បង្ក​ឲ្យ​មានការ​ឆាប​ឆេះ​​ឃ្លាំង​​ស្តុក​ប្រេង​មួយ​កន្លែង និង​រថក្រោះ​​អស់​ប៉ុន្មាន​គ្រឿង។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​អភិបាល​ក្រុង Rostov លោក Vasily Golubev នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា។

(រូបភាព៖ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Golubev បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Telegram ថា៖ «មិនមានអ្នកស្លាប់ទេ។ ក្រុម​អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង»។ ចំណែក​ឯ​ក្រសួងការពារជាតិរុស្ស៊ី បាន​ប្រកាស​ថា អង្គភាពការពារដែនអាកាស​របស់​ខ្លូន​បានបំផ្លាញ​ដ្រូន​ចំនួន​៤​គ្រឿង​​កាល​ពី​​យប់មិញ ដោយមិន​​​បាន​និយាយអំពីការវាយប្រហារលើឃ្លាំង​ស្តុក​ប្រេង​​នោះឡើយ។

ប៉ុន្មាន​ម៉ោង​មុន​នេះ​ គ្រុប Baza នៅ​លើ Telegram ដែល​ជិតស្និទ្ធ​ជាមួយ​​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី បាន​ប្រកាស​ថា រថក្រោះចំនួន​៣​គ្រឿង​កំពុងឆេះនៅឃ្លាំង​ស្តុក​ប្រេង Kamensky បន្ទាប់ពី​ដ្រូន​២​គ្រឿងបានធ្លាក់មកលើតំបន់នោះ។

កាល​ពី​ដើម​ខែ​សីហា ឃ្លាំងស្តុកប្រេងមួយកន្លែង​ផ្សេង​ទៀត​នៅក្នុង​តំបន់ Kamensky ក៏​ធ្លាប់​ត្រូវ​រង​​​​ការ​វាយប្រហារ​ផងដែរ។

ពាក់ព័ន្ធ​នឹង​ការ​​លុក​លុយ​លើក​នេះ ភាគី​អ៊ុយក្រែន​​​មិន​ទាន់​មាន​សេចក្ដី​អត្ថាធិប្បាយ​​អ្វី​នៅ​ឡើយ​ទេ។

ជារឿយៗ មន្ត្រីរុស្ស៊ីមិន​សូវ​បង្ហាញអំពីទំហំ​ពិត​ប្រាកដ​នៃការខូចខាតដែល​បណ្ដាល​មក​ពី​ការ​វាយប្រហារ​ពី​​អ៊ុយក្រែននោះទេ។

យ៉ាង​ណា ភាគីទាំង​២​តែង​​ប្រកាស​​រៀង​ៗ​ខ្លួន​ថា​មិន​បាន​កំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្គ្រាម​ដែល​មាន​​អាយុកាល​​៣០​ខែ​​នេះ​ឡើយ។ ទីក្រុង​កៀវ​ ធ្លាប់​ប្រកាស​ថា ការវាយប្រហារតាមអាកាសរបស់ខ្លួន មានគោលបំណងបំផ្លាញ​ប្រភព​ថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធយោធា ដែល​ជា​គន្លឹះ​ដ៏​សំខាន់​នៃកិច្ចប្រឹងប្រែង​ក្នុង​សង្គ្រាមរបស់ទីក្រុងមូស្គូ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម